បុរសម្នាក់ផឹកសុីស្រវឹង វង្វេងទៅឡើងផ្ទះអ្នកភូមិ រអិលជើងធ្លាក់បាក់-កស្លាប់មួយរំពេច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់ផឹកសុីស្រវឹង វង្វេងទៅឡើងផ្ទះអ្នកភូមិ រអិលជើងធ្លាក់បាក់-កស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសពីរនាក់បានផឹកសុី តាំងពីម៉ោង ៦ ព្រលប់ រហូតដល់ម៉ោង ១០យប់ ទើបឈប់ផឹក ហើយបុរសម្នាក់សង្ស័យស្រវឹងខ្លាំង វង្វេង បានដើរឡើងតាមបង្គោលភ្លើងថ្ម ចូលទៅក្នុងផ្ទះគេនៅជាន់ទី ២ បណ្តាលឲ្យធ្លាក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរវេលាម៉ោង ២ នឹង ១០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃ ច័ន្ទ ទី ១៣ ខែ ឧសភា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្ទះល្វែង តាមបណ្តោយផ្លូវលំ ក្នុងភូមិព្រៃក្រឡា ក្រុម៥ សង្កាត់កាកាបទី ២ ខណ្ឌពោធិ៏សែនជ័យ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បុរសស្លាប់មានឈ្មោះ អ៊ុំ វិទ្ធី ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡានដឹកខ្សាច់ ស្នាក់នៅជិត វត្តតាំងកសាង មានស្រុកកំណើតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៏សាត់ ខេត្តពោធិ៏សាត់ មានប្រពន្ធមានកូនតូចអាយុមួយខែកន្លះ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមសម្តីបុរសដែលជាមិត្តភ័ក្ត្រផឹកសុីជាមួយគ្នា បានប្រាប់ឲ្យដឹងថា ពួកគាត់ទាំងពីរនាក់បានផឹកសុីតាំងពីក្បាលព្រលប់ រហូតដល់ម៉ោង ១០យប់ ទើបឈប់ផឹក ហើយបុរសខាងលើបានដើរទៅនោមក្បែរបង្គោលភ្លើងថ្ម នោមរួចហើយ ក៏ឡើងតាមបង្គោលភ្លើងចូលទៅផ្ទះកើតហេតុខាងលើជាន់ទី ២ មិនដឹងមានបំណងអ្វីនោះទេ រូបគាត់បានស្រែកថាឲ្យកុំឡើងផ្ទះគេប្រយ័ត្នមានរឿង តែគេមិនស្តាប់ ក៏ឡើងទៅបាត់ឈឹង រូបគាត់បានចូលដេករហូតដល់ម៉ោង ១ ក៏ងើបមករក ឃើញតែម៉ូតូម៉ាកឌ្រីមសង់ ស៊េរី ឆ្នាំ ២០១៦ ពាក់ស្លាកលេខ ស្វាយរៀង 1H-4361 នៅកន្លែងដដែលរូបគាត់មិនចាប់អារម្មណ៏ ក៏ដេកតទៅទៀត រហូតដល់ ២ នឹង ១០នាទី រូបគាត់ក៏ឡើងចូលទៅមើល ក៏ស្រាប់តែឃើញបុរសនោះ បានធ្លាក់ពីជាន់ទី ២ មកលើជណ្តើរបោកក្បាលបាក់កស្លាប់បាត់ទៅហើយ រូបគាត់ក៏ចេញតាមទ្វារ មកក្រៅទៅរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ខាងកោសលវិច្ច័យ ចុះមកពិនិត្យទើបដឹងថា បុរសនោះពិតជាធ្លាក់បាក់កស្លាប់ប្រាកដមែន រួចបានប្រគល់សពជូន សាច់ញាតិយកទៅ វត្តតាំងកសាង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
បុរសម្នាក់ផឹកសុីស្រវឹង វង្វេងទៅឡើងផ្ទះអ្នកភូមិ រអិលជើងធ្លាក់បាក់-កស្លាប់មួយរំពេច បុរសម្នាក់ផឹកសុីស្រវឹង វង្វេងទៅឡើងផ្ទះអ្នកភូមិ រអិលជើងធ្លាក់បាក់-កស្លាប់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:17:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.