(ព្រៃវែង)៖ អាជីវករនៅផ្សារ(ក្រុងព្រៃវែង)សង្កាត់កំពុងលាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កំពុងមានប្រតិកម្មតឹងទ្រូង ស្ទើគ្រប់គ្នាព្រោះថៅកែផ្សារមួយនេះ កេងចំណេញពីលើពួកគាត់សព្វគ្រប់បែបយ៉ាង ។
ដូចជា៖ កំណត់យកលុយភ្លើងថ្លៃលើសគោលការ ទ្វេដងមួយគុណជាពីរ យកលុយថ្លៃយាបកាមរាល់ខែ ដោយមិនទទួលខុសត្រូវអំពីសុវត្ថិភាព។
យកលុយភាស៊ីលើសសៀវភៅបន្ទុក យកលុយពីអ្នកលក់កញ្ច្រែងល្អីគ្មានលើកលែង យកលុយថ្លៃអនាម័យ និងគូសដីខ័ណ្ឌជាប្លង់នៅកណ្ដាលផ្សារ ទំហំ២ម៉ែត្របួនជ្រុងកំណត់យកលុយពីអ្នកលក់មាសជាងមាស១ឆ្នាំដល់ទៅ៦០ម៉ឺនរៀល។
ក្រុមអាជីវករ បានថ្លែងហួសចិត្តថា! ថៅកែផ្សារក្រុងព្រៃវែង បានកំណត់យកលុយពីពួកគាត់គ្មានប្រណីដៃ ក្នុងនោះយកថ្លៃយាមកាបពេលយប់ ក្នុង១ខែ១០,០០០រៀល យ៉ាងទៀងទាត់។ ប៉ុន្តែថៅកែផ្សារយកលុយហើយ មិនធានាសុវត្ថិភាព ឬទទួលខុសត្រូវចំពោះការខូចខាត បាត់បង់ទ្រព្យសម្បត្តិ។ ព្រោះម្ចាស់ផ្សារបានចេញលិខិតជូនដំណឹងមកអាជីវករ កាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០១៩ ដោយកំណត់ឲ្យអាជីវករទទួលខុសត្រូវលើសម្ភារៈដោយខ្លួនឯង។ ជាងនេះទៅទៀតម្ចាស់ផ្សារ បានកំណត់ឲ្យអាជីវករ ទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិន ជាមានអគ្គីភ័យឬគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ទាំងនេះហើយទើបអាជីវករខឹងសម្បារមកលើថៅកែផ្សារថា យកលុយរហូត ប៉ុន្តែមិនទទួលខុសត្រូវស៊ីខ្សែលើកេងចំណេញ។
ទន្ទឹមនិងនោះជាងមាសជាងផ្លាកទីនបានបញ្ជាក់ប្រាប់ Tnaot New ថាពួកគាត់មិនមានតូបដូចគេទេ ហើយពួកគាត់ត្រូវបានថៅកែផ្សារឈ្មោះ លាង រតនា ខ័ណ្ឌចែកទំហំដី ២ម៉ែត្របួនជ្រុង កំណត់បង់លុយ១ឆ្នាំ៦០ម៉ឺនរៀលជាកំហិត និងបង់អនាម័យផ្សេងទៀត។ រីឯអ្នកមានតូបលក់ឥវ៉ាន់ចាប់ហួយ ខោអាវសំលៀកបំពាក់វិញ បានអះអាងថា!ពួកខ្លួន បង់ភាស៊ីមួយថ្ងៃ៤០០រៀលខ្លះ៥០០រៀល។ ខ្លះបង់ជាខែគឺ១ខែ៥,០០០រៀល និងបង់អនាម័យ១ថ្ងៃ២០០រៀលទៀត បង់ថ្លៃយាមកាមពេលយប់១ខែ១០,០០០រៀល ខ្លះ១៧,០០០រៀល។
មិនតែប៉ុណ្ណោះ ថៅកែផ្សារបានកំណត់យកលុយពីអាជីវករ ថ្លៃភ្លើងប្រើប្រាស់ក្នុង១គីឡូវ៉ាត់ម៉ោងដល់ទៅ១,៣០០រៀលជាកំហិត។ ដែលខុសពីតម្លៃទីផ្សារដែលរដ្ឋកំណត់ឲ្យយកត្រឹម៦០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ក្នុងនោះម្ចាស់ផ្សារ បានកំណត់ប្រមូលលុយភាស៊ី ពីអ្នកលក់កញ្ច្រែងល្អីគ្មានឲ្យរំលងសូម្បីតែម្នាក់ បើអ្នកលក់ ត្រកួនមួយកញ្ច្រែងយក ៥០០រៀល អ្នកលក់ត្រីសាច់១កញ្ច្រែង៥០០រៀល ឯម៉ូតូយក១,០០០រៀលក្នុងមួយគ្រឿង។ ឆ្លើយតបនិងការលើកឡើងខាងលើលោក លាង រតនា ថៅកែផ្សារក្រុងព្រៃវែង ខាងក្រុមការងារយើងមិនអាចសុំការបកស្រាយបានទេ ព្រោះគ្មានលេខទូរស័ព្ទ។ ចំពោះអ្នកស្ដ្រី ឃុត លន ជាអ្នកដើរយកភាស៊ីផ្សារក្រុងព្រៃវែង បានទទួលស្គាល់ថា! គាត់ពិតជាបាន យកលុយពីអ្នកលក់កញ្ច្រែងកញ្ជើល្អីមែន។ គឹមហៀប

ថៅកែផ្សារក្រុងព្រៃវែង អង្គុយយកលុយពីអាជីវករច្រើនទ្វេដង ដែលប្រឆាំងនិងបទបញ្ជាសម្ដេចតេជោ!
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:17:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:17:00 PM
Rating:

No comments: