ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ រួមដំណើរនិងប្រុសស្រី ៥នាក់ទៀត បើករថយន្តហុីយ៉ាន់ដាយ H-1 មួយគ្រឿង ដល់ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿន ជ្រុលទៅបុករថយន្តហុីយ៉ាន់ ស្តារុិចមួយគ្រឿងទៀត បើកបរដោយបុរសជនជាចិនម្នាក់ពេញទំហឹង រួចទូរស័ព្ទហៅបក្ខពួកមកដេញវាយបុរសជនជាតិចិនម្នាក់ ផ្អើលពេញផ្លូវ បង្កឲ្យមានកាលភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ កាលពីវេលាម៉ោង ១២ នឹង ១០យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ៣៦០ កែងផ្លូវ ៩៥ ក្នុងសង្កាត់បឹងកែងកង ២ ខណ្ឌចំការមន។
តាមប្រភពពីអ្នកឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិម្នាក់ រួមដំណើរនិងប្រុសស្រី ៥នាក់ទៀត បើករថយន្តហុីយ៉ាន់ដាយ H-1 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3693 តាមបណ្តោយផ្លូវ ៩៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួនមិនបង្អង់ល្បឿន បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកហុីយ៉ាន់ដាយស្តារុិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AO-3376 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវ ៣៦០ ទិសដៅពីកើតទៅលិច ចំពាក់កណ្តាលផ្នែកខាងឆ្វេង រថយន្តហុីយ៉ាន់ដាយស្តារុិច ពេញទំហឹង បណ្តាលអោយរថយទាំងពីរគ្រឿង ខូចខាតយ៉ាងដំណំដូចគ្នា ខណៈនោះខាងភាគីជនជាតិចិនប្រុសស្រី៦នាក់ ជិះរថយន្តហិីយ៉ាន់ដាយ H-1 បានទូរស័ព្ទហៅបក្ខពួកបន្តែមទៀត មកកន្លែងកើតហេតុ រួចបានដេញវាយទៅលើបុរសជនជាតិចិនម្នាក់ ជិះរថយន្តហិីយ៉ាន់ដាយស្តារិុច បណ្តាលឲ្យរងរបួសផងដែរ ភ្លាមៗនោះ ខាងភាគីជនជាតិចិនប្រុសស្រី ៦នាក់ បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយកើតហេតុ គេឃើញភាគីជនជាតិចិនទាំងសងខាង បានហៅបក្ខពួកចុះមកកន្លែងកើតហេតុ រៀងៗខ្លួន និងបំរុងបង្កហិង្សាដាក់គ្នាបន្តែមទៀត ដោយមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានធ្វើការហាមឃាត់ ទើបបុរសជនជាតិចិនទាំងពីរក្រុម បានបែកផ្លូវគ្នារៀងៗខ្លួន នៅសល់តែរថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

រថយន្តជនជាតិចិន បើកបុករថយន្តជនជាតិចិនដូចគ្នា បង្កជាហិង្សាដេញវាយគ្នា ផ្អើលពេញផ្លូវ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:30:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:30:00 PM
Rating:

No comments: