ឆក់ទូរសព្ទ័បានសម្រេច ជិះម៉ូតូទៅបុករថយន្ត ដួល ត្រូវអ្នកឃើញហេតុការណ៍ ចាប់ប្រគល់ជូនសមត្ថកិច្ច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឆក់ទូរសព្ទ័បានសម្រេច ជិះម៉ូតូទៅបុករថយន្ត ដួល ត្រូវអ្នកឃើញហេតុការណ៍ ចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ពីរបុរសម្នាក់បានសម្រេច រួចជិះរត់គេចខ្កួន ទៅបុកថយន្តមួយគ្រឿង បណ្តាលអោយដួល ត្រូវបានអ្នកឃើញហេតុការណ៍ ឃាត់ប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។
ហេតុការបង្កឲ្យមានកាភ្ញាក់ផ្អើលនេះ កើតឡើលកាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ២៦៥ ជិតផ្សារសំណង់ (12) ក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទី១៖ មានឈ្មោះ ទូច ណារាជ្យ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី ១២ សាលាវិទ្យាល័យ ជាសុីមសាមគ្គី។ ទី២៖ មានឈ្មោះ ពេជ្រ សុខណារ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅព្រែកលាប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត​ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះមានឈ្មោះ រ៉ា រីណា ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរសំណង់សុីវិល ស្នាក់នៅខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1S-4391 ទើបនិងចេញពីផឹកសុីជាមួយមិត្តភក្តិនៅហាងមួយកន្លែង គោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅ តាមបណ្តោយផ្លូវ ២០២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ មុខសាលាបឋមសិក្សាទឹកល្អក់ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី ០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HO-3378 ជិះមកពីក្រោយ រួចធ្វើសកម្មភាពឆក់ទូរសព្ទ័ iphone x max មួយគ្រឿង ដែលរូបគាត់កំពុងនិយាយបានសម្រេច រួចនាំគ្នាជិះម៉ូតូគេចខ្លួន ភ្លាមៗនោះរូបគាត់បានជិះម៉ូតូដេញពីក្រោយ មកដល់ចំណុចកើយហេតុខាងលើ ជនសង្ស័យមានកាភ័យស្លន់ស្លោក បានជិះម៉ូតូ ទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាក បណ្តាលឲ្យដួល ត្រូវបានអ្នកនៅក្បែរកន្លែងកើតហេតុនោះឃើញហេតុការណ៍នេះ នាំគ្នាព័ទ្ធចាប់ជនសង្ស័យទាំងពីរនាក់ ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភាមៗ។ចំណែកទូរសព្ទ័ជនរងគ្រោះជនសង្ស័យបោះចោលបាត់។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅ ប៉ុស្តិ៍នគរបាលរដ្ឋាលទឹកល្អក់ ៣ រួចបញ្ជូនបន្តទៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ឆក់ទូរសព្ទ័បានសម្រេច ជិះម៉ូតូទៅបុករថយន្ត ដួល ត្រូវអ្នកឃើញហេតុការណ៍ ចាប់ប្រគល់ជូនសមត្ថកិច្ច ឆក់ទូរសព្ទ័បានសម្រេច ជិះម៉ូតូទៅបុករថយន្ត ដួល ត្រូវអ្នកឃើញហេតុការណ៍ ចាប់ប្រគល់ជូនសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.