ឆក់ទូរស័ព្ធដៃពីរជនជាតិបរទេសម្នាក់ បានសម្រេច ម្ចាស់ឃើញទាន់ចាប់ទាញទំលាក់ពីលើម៉ូតូ ចាប់ប្រគល់ជូនសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យភេទទីបីម្នាក់ ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ធ័ដៃពីបុរសវ័យចំណាស់ជនជាតិបរទេស កំពុងធ្វើដំណើរដោយថ្មើរជើង បានសម្រេច បណ្តាលឲ្យជនរងគ្រោះរងរបួសជើងម្ខាង តែត្រូវជនរងគ្រោះឃើញទាន់ ដេញចាប់ទំលាក់ពីលើម៉ូតូ ចាប់ជាប់ រួចប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិយនៅចំណុចផ្លូវលេខ ១៥៤ កែផ្លូវលេខ ១៣ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ជនសង្ស័យ និង ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញជនរងគ្រោះធ្វើដំណើរដោយថ្មើរជើង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យភេទទីបីម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាអាយខុន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CY-5117 ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿង ដែលជនរងគ្រោះកំពុងកាន់នៅនឹងដៃ បានសម្រេច រួចបំរុងជិះគេចខ្លួន តែត្រូវបានជនរងគ្រោះភ្ញាក់ និងក្រឡេកឃើញទាន់រត់ទៅចាប់ដៃជនសង្ស័យ ទាញមកវិញ និងអូសបណ្តាលឲ្យជនរងគ្រោះរងរបួសជើងម្ខាង លុះមកដល់ផ្លូវលេខ ១៣ ទើបជនសង្ស័យធ្លាក់ពីលើម៉ូតូ និងផ្អើលឆោឡោដល់អ្នកឃើញហេតុការណ៍ ជួយដេញចាប់បានភ្លាមៗ និងប្រគល់ជូនសមត្ថកិច្ចផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនមកសួនាំបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី ១ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:46:00 PM
Rating:

No comments: