ពលរដ្ឋហួសចិត្ត!នឹងអាជ្ញាធរស្រុកបាភ្នំ មិនជួយការពារអភិរក្សដីតាមជើងភ្នំនោះទេ បែរជាបើកដៃឲ្យឈ្មួញមានឥទ្ធិពលដាក់គ្រឿងចក្រ ជីករំលើងបំផ្លាញទៅវិញ,,, - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ពលរដ្ឋហួសចិត្ត!នឹងអាជ្ញាធរស្រុកបាភ្នំ មិនជួយការពារអភិរក្សដីតាមជើងភ្នំនោះទេ បែរជាបើកដៃឲ្យឈ្មួញមានឥទ្ធិពលដាក់គ្រឿងចក្រ ជីករំលើងបំផ្លាញទៅវិញ,,,

(ព្រៃវែង)៖ គ្រឿងចក្រដែលកំពុងធ្វើអាជីវកម្មជីក កកាយរំលើងដីព្រៃភ្នំ ជាសម្បត្តិរដ្ឋ ត្រូវបានពលរដ្ឋ ៨០គ្រួសារ ដាក់ពាក្យប្ដឹងជំទាស់មិនឲ្យជីក ឯអាជ្ញាធរបានត្រឹមតែអង្គុយមើល ខណៈភ្នំមួយនេះនៅជាប់តំបន់ទេសចរណ៍ និងគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ! ហើយរាល់បណ្ដឹងជំទាស់ របស់ពលរដ្ឋ គឺមិនបានលទ្ធផលទាល់តែសោះ! ប្ដឹងទៅឃុំ បែរជាឃុំរុញទៅសាលាស្រុក ដោយពុំទាន់មានដំណោះស្រាយ រហូតមកទល់ពេលនេះ រីឯគ្រឿងចក្រចេះតែបន្តសកម្មភាពរាល់ថ្ងៃ! ។
ដីព្រៃភ្នំមួយនេះមានទីតាំងនៅចំណុច ចង្កេះ (ភ្នំតូច) ស្ថិតនៅភូមិពោធិ៍អណ្ដោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវបានក្រុមឈ្មួញ ដាក់គ្រឿងចក្រឈូសឆាយជីករំលើងធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរ និងមន្ត្រីជំនាញធ្មេចភ្នែកធ្វើមិនដឹងមិនព្ញ ងាប់ត្រចៀកស្ដូក។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ចំពោះសកម្មភាពនៃការកាយ រំលើងភ្នំនេះផងដែរ អ្នកភូមិមានប្រតិកម្មតវ៉ាជាខ្លាំង! រហូតដល់ពួកគាត់ផ្ដិតមេដៃជាង ៨០គ្រួសារ ដាក់ពាក្យបណ្ដឹងទៅសាលាឃុំជើងភ្នំ កាលពីសប្ដាហ៍មុន ដោយប្ដឹងជំទាស់មិនឲ្យ ក្រុមហ៊ុនគ្រឿងចក្រជីកកាយ ដឹកជញ្ជូនភ្នំឡើយ ព្រោះមូលហេតុថា ប៉ះពាល់ដល់ពួកគាត់ដូចជា៖ ដីហុយ សំឡេងរំខាន រូងខូចផ្លូវ រថយន្តបើកលឿនមិនគ្រប ស្ទះផ្លូវពិបាកទៅវាលស្រែមើលគោក្របី ជាពិសេស ពលរដ្ឋនៅតំបន់នោះ ចង់អភិរក្សការពារព្រៃឈើ និងដីភ្នំមួយនេះ ឲ្យនៅតែជាសម្បត្តិរដ្ឋដដែល!។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ពលរដ្ឋបានថ្លែងហួសចិត្តថា! ឲ្យសង្ឃឹងអ្វីទៀត សម្បត្តិរដ្ឋ អាជ្ញាធរមិនជួយការពារអភិរក្សទេ បែរជាបើកដៃឲ្យឈ្មួញជីករំលើងបំផ្លាញទៅវិញ លុះពលរដ្ឋមានចិត្តការពារ មកដាក់ពាក្យបណ្ដឹង អាជ្ញាធរ រុញពីមួយទៅមួយ! ប្ដឹងទៅឃុំ បែរជាឃុំរុញទៅសាលាស្រុក ដោយពុំទាន់មានដំណោះស្រាយ រហូតមកទល់ពេលនេះ រីឯគ្រឿងចក្រ គឺនៅធ្វើសកម្មភាពដដែល ដូចពាក្យចាស់លោកពោលថា!(ឆ្កែចេះតែប្រុសមនុស្សចេះតែដើរ)។
ករណីនេះពលរដ្ឋបានដាក់ការសង្ស័យថា! អាជ្ញាធរ និងមន្ត្រីជំនាញប្រាកដជា ឃុបឃិតត្រូវរ៉ូវគ្នា ជាមួយឈ្មួញមិនខានឡើយ ក្នុងការបើកភ្លើងខៀវឲ្យជីក កកាយព្រៃភ្នំ លក់ដើម្បីបានប្រយោជន៍ចែកគ្នាជាប្រព័ន្ធ? ។ ប្រភពដដែលបន្តថា! ដីនៅទីនោះជាដីរដ្ឋសុទ្ធសាធ ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ មរុក្ខាប្រម៉ាញ់ និងនេសាទ មិនសមណា អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញរ៉ែ និងថាមពល ខេត្តព្រៃវែង ក៏ដូចជាមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រៃវែង ព្រោះតែផលប្រយោជន៍ បើកដៃឲ្យឈ្មួញជីកកកាយបំផ្លាញសម្បត្តិធម្មជាតិ ជីវៈចម្រុះបែបនេះសោះ។
បើតាមមន្ត្រីនៅទីនោះបានបង្ហើបថា! ឈ្មួញបានធ្វើសកម្មភាពជីកភ្នំនេះ រយៈពេលជាងមួយខែមកហើយ ដោយជីកដីខ្សាច់ភ្នំលក់បានរាប់ម៉ឺនម៉ែត្រគូប លើទំហំជាក់ស្ដែងដែលជីករួច ជាង ១ហិកតាឯណោះ និងកំពុងបន្តជីកថែមទៀត។
លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង បានថ្លែងប្រាប់ អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី ១៣-០៥-២០១៩ នេះថា! ដីទាំងនោះឥឡូវសុទ្ធតែជាកម្មសិទ្ធគេអស់ហើយ។ ឯលោក ឈុន ពុទ្ធគន់ មេឃុំជើងភ្នំ បានឲ្យដឹងថា ដីដែលគ្រឿងចក្រកំពុងជីកកាយនោះ ជាដីរដ្ឋប្រាកដមែន! ដែលគ្រប់គ្រងដោយ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ គឺនៅជុំវិញភ្នំតែម្ដង ប៉ុន្តែលោកមិនច្បាស់ថា ទំហំសរុបប៉ុន្មានហិកតាទេ! លោកបញ្ជាក់ថា! បច្ចុប្បន្ន ពលរដ្ឋគាត់អាស្រ័យផលលើដីនោះខ្លះៗដែរ ហើយលោកទទួលស្គាល់ថា! រឿងនេះពិតជាមានពលរដ្ឋ ៨០គ្រួសារ ប្ដឹងមកសាលាឃុំមែន ប៉ុន្តែលោកបានបញ្ជូនឯកសារទៅសាលាស្រុកហើយ!។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
លោក ទេព ភារុណ អភិបាលស្រុកបាភ្នំបានថ្លែងថា! រឿងពលរដ្ឋ ៨០គ្រួសារ ប្ដឹងមកនោះ ខាងគ្រឿងចក្រកំពុងរកផ្លូវផ្សេងបើកបរ លោកក៏ទទួលស្គាល់ដែរថា! ដីទាំងនោះសុទ្ធតែជាដីរដ្ឋ គ្រប់គ្រងដោយ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទពិតមែន!៕ គីមហៀប
ពលរដ្ឋហួសចិត្ត!នឹងអាជ្ញាធរស្រុកបាភ្នំ មិនជួយការពារអភិរក្សដីតាមជើងភ្នំនោះទេ បែរជាបើកដៃឲ្យឈ្មួញមានឥទ្ធិពលដាក់គ្រឿងចក្រ ជីករំលើងបំផ្លាញទៅវិញ,,, ពលរដ្ឋហួសចិត្ត!នឹងអាជ្ញាធរស្រុកបាភ្នំ មិនជួយការពារអភិរក្សដីតាមជើងភ្នំនោះទេ បែរជាបើកដៃឲ្យឈ្មួញមានឥទ្ធិពលដាក់គ្រឿងចក្រ ជីករំលើងបំផ្លាញទៅវិញ,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:28:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.