បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើប ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រួចបើករត់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើប ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រួចបើករត់

ភ្នំពេញ៖ បុរសម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តស៊េរីទំនើប មួយគ្រឿង ជ្រុលទៅបុករថយន្តតូយូតាព្រូសមួយគ្រឿងទៀត ពីក្រោយ ខណៈកំពុងឈប់នៅភ្លើងស្តុប បណ្តាលអោយរងរការខូចខាតបន្តិបន្តួច រួចបើករត់ ត្រូវបានកម្លាំងសមត្ថកិច្ច និងអ្នកឃើញហេតុការណ៍ដេញចាប់មកវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធរុស្ស៊ី ជិតនឹងស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពពីសមត្ថកិច្ចម្នាក់បានឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បរទេស បើកបរជាលក្ខណៈគ្រួសារ មានប្រុសមានស្រីចាស់ក្មេងប្រមាណជា៦ទៅ៧នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីជើងទៅត្បូងខណះមកស្តុបអតីតរង្វង់មូលទួលគោកចាស់ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួល បានឈប់ស្តុប ខណៈភ្លើងចរាចរណ៍ពណ៌ក្រហម ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TIGUAN ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-1637 ស្របទិសដៅគ្នា មកពីក្រោយ បុកចំកាងរថយន្តព្រូស ខាងក្រោយ ផ្នែកខាងឆ្វេង បណ្តោយអោយខូចខាតតិចតួច និងបង្កឲ្យក្មេងប្រុសម្នាក់ នៅអង្គុយក្នុងរថយន្ត រងរបួសបែកចុងចិញ្ចើម ខាងឆ្វេងបន្តិចបន្តួច របួសស្រាល បន្ទាប់មករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ ខណៈនោះសមត្ថកិច្ខខណ្ឌទួលគោក កំពុងធ្វើដំណើរតាមដងផ្លូវ ឃើញហេតុការណ៍នេះបាន បោះដៃតាម ID ឲ្យគ្រប់បណ្តា ប៉ុស្តិ៍ ក្នុងខណ្ឌទួលគោក ឲ្យជួយស្ទាក់ចាប់រថយន្តបង្កនោះផង បន្ទាប់មកកម្លាំងសមត្ថកិច្ច ខណ្ឌទួលគោក តាមបណ្តាប៉ុស្តិ៍នីមួយៗ បានចេញអន្តរាគមន៍ភ្លាមៗ ក៏ដូចជាម្ចាស់រថយន្តរងគ្រោះបានដេញពីក្រោយ និងអ្នកឃើញហេតុការណ៍នោះ បានជួយដេញមកដល់ចំណុចកើតហេតុខាងលើ ត្រូវម្ចាស់រថយន្តរងគ្រោះបើករថយន្តកាក់ចំពីមុខជាប់ ធ្វើឲ្យរថយន្តបង្កទៅមុខលែងរួច ក្រោយមកកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកបើកបរ និងរថយន្តបង្កភ្លាមៗ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកបើកបរ ក៏ដូចជារថយន្តបង្ក និងរថយន្តរងគ្រោះបញ្ជូនមកអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើប ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រួចបើករត់ បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តស៊េរីទំនើប ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រួចបើករត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:21:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.