បើករថយន្តម៉ាស្តារលឿនពេក បុកម៉ូតូមួយគ្រឿង ពីក្រោយតិចតួច ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មកពីក្រោយចាប់ហ្វ្រាំងដួលអូសចូលក្រោមរថយន្តរងរកាខូចខាត - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តម៉ាស្តារលឿនពេក បុកម៉ូតូមួយគ្រឿង ពីក្រោយតិចតួច ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មកពីក្រោយចាប់ហ្វ្រាំងដួលអូសចូលក្រោមរថយន្តរងរកាខូចខាត

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួួយប្រពន្ធ និងកូនតូច បើករថយន្តម៉ាស្តារ មួយគ្រឿង ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ពីក្រោយ បណ្តាលឲ្យខូចខាតតិចតូច ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះដោយយុវជនម្នាក់ បើកមកពីក្រោយចាប់ហ្វ្រាំងដួលអូសចូលក្រោមរថយន្តខាងក្រោយ ខូចខាតយ៉ាងដំណំ និងម្ចាស់ម៉ូតូរងរបួសតិចតួច រួចទារសំណងពីខាងរថយន្តទៀត។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវជាតិលេខ ៤ កែងនឹងផ្លូវបេតុងច្រកចូលរោងចក្រកាត់ដេរ (យូ អឹម អាយ) ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរជាប្រពន្ធ និងកូនតូចម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-6203 ទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ ៤ លុះមកដល់ចំណិចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូមួុយគ្រឿង បើកនៅខាងមុខពីក្រោយ មិនចាំម៉ាក បណ្តាលឲ្យខូចខាតតិចតូច បន្ទាប់មកខាងភាគីម៉ូតូមិនបានឈប់នៅកន្លែងកើតហេតុនោះទេ បានបន្តដំណើរទៅមុខទៀតបាត់ស្រមោល ខណៈនោះក៏មានយុវជនម្នាក់ជិះម៉ូតូស្កុបពី មួយគ្រឿង ពណ៌ស ពាក់សពាក់ស្លាកលេខ ភ្នំពេញ 1GB-4540 បើកមកពីរក្រោយ ចាប់ហ្វ្រាំងដួលអូសជាច្រើនម៉ែរត្រ ចូលទៅក្រោលរថយន្តខាងក្រោយ បណ្តាលអោយម៉ូតូខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រងរបួសបន្តិចបន្តួច បន្ទាប់មកភាគីទាំងសងខាងប្រកែកគ្នាបែកផ្សែងយកត្រូវរៀងៗខ្លួន ជាពិសេសខាងភាគីម្ខាងម៉ូតូតែម្តង ដោយមិនគិតថាខ្លួនជាអ្នកខុសនោះទេ បានទាមទាសំណងខាង ភាគីរថយន្តទៀត។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តមាន មនោសញ្ចេតនា និងមិនចង់ឲ្យមានរឿងវែងឆ្ងាយ​ បានជូនជាចំណងចំនួន ៥០ដុល្លារ អោយទៅខាងភាគីម៉ូតូយកទៅជួសជុស និងព្យាបាលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
បើករថយន្តម៉ាស្តារលឿនពេក បុកម៉ូតូមួយគ្រឿង ពីក្រោយតិចតួច ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មកពីក្រោយចាប់ហ្វ្រាំងដួលអូសចូលក្រោមរថយន្តរងរកាខូចខាត បើករថយន្តម៉ាស្តារលឿនពេក បុកម៉ូតូមួយគ្រឿង ពីក្រោយតិចតួច ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មកពីក្រោយចាប់ហ្វ្រាំងដួលអូសចូលក្រោមរថយន្តរងរកាខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:15:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.