បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់បុរសម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់បុរសម្នាក់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតូយូតាវីហ្គោមួយគ្រឿង បត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹង បណ្តាលដួលបោកនិងថ្នល់រងរបួសធ្ងន់។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុប វត្តនាគវ័ន្ត តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី កែងផ្លូវ ១១០ ក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើកតថយន្តតូយូតាវីហ្គោ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2I-7746 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃមកផ្លូវ ១១០ ចូលវត្តនាគវ័ន្ត ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1T-0095 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំពីមុខ រថយន្តពេញទំហឹង បណ្តាលអោយដួលបោកនឹងថ្នល់រងរបួសធ្ងន់ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុង ហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយមានទាំងតំណាងភាគីទាំងសងខាង ចុះមកដល់កន្លែងកើតហេតុផងដែរ ដោយភាគីទាំងពីរបានសម្របសម្រួលគ្នាដោយភាគីរថយន្ត បានចេញថ្លៃព្យាបាល និងជួសជុលម៉ូតូទៅលើជនរងគ្រោះទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់បុរសម្នាក់ បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុក រងរបួសធ្ងន់បុរសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.