សំណាងណាស់!! កម្មករផ្ទះអាហាដ្ឋានឈាង ហេងជាច្រើននាក់ កំពុងសម្រាកលង់លក់ស្រួល ត្រូវរថយន្តបើកបុកចូលផ្ទះ រត់ចែកជើងគ្នាទាំងកណ្តាលអាធ្រាត្រ
ភ្នំពេញ៖ បុរសម្នាក់បើក HILUX VIGO មួយគ្រឿង បត់ឆ្លងផ្លូវ ត្រូវរថយន្តព្រូសមួយគ្រឿងបុក បណ្តាលអោយរេចង្កូតទៅបុកចូលផ្ទះអាហាដ្ឋាន ឈាង ហេង លក់បាយគុយទាវ និងសៀវម៉ៃ លាន់ដូចរន្ទះ រងការខូចខាតយ៉ាងដំណំ សំណាងល្អកម្មករកំពុងសម្រាកលង់លក់ស្រួល ងើបឡើងស្រវ៉េស្រវ៉ារត់ចែកជើងគ្នា តែមិនបង្កឲ្យមានអ្នករងរបួសទេ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ រោងកុនគីរីរម្យ តាមបណ្តោយផ្លូវ ព្រះសីហនុ កែងនឹងផ្លូវ ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេយុគេឃើញបុរសម្នាក់ បើករថយន្ត HILUX VIGO មួុយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-9933 តាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត លុះមកដល់កែងផ្លូវ ១៤៣ ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងបានបន្តិច ក៏មានរថយន្តព្រូស មួុយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AA-4825 ធ្វើដំណើរ បញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិច បត់ឆ្វេងដៃ ជ្រុលទៅបុកចំកង់រថយន្ត VIGO ខាងស្តាំខាងក្រោយ បណ្តាលឲ្យរថយន្ត VIGO រេចង្កូតទៅបុកចូលផ្ទះអាហារដ្ឋានឈាងហេង លក់បាយគុយទាវ និងសៀងម៉ៃ ពេញទំហឹង រងការខូចយ៉ាងដំណំ ចំណែករថយន្ថបង្កផ្ទះ ជាប់ទៅមុខលេរួច សំណាងល្អ កម្មករជាច្រើននាក់ កំពុងសម្រាកលង់លក់ស្រួលនៅមុខផ្ទះ ភ័យស្លន់ស្លោរត់ចែកជើងគ្នា ទាំងកណ្តាលអាធ្រាត្រ ចំណែករថយន្ត បានបើករត់គេខ្លួនបាត់ស្រមោលបន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកាវាស់វែងយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា រងចាំដោះស្រាយគ្នាទៅតាមផ្លូូវច្បាប់៕
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខ រោងកុនគីរីរម្យ តាមបណ្តោយផ្លូវ ព្រះសីហនុ កែងនឹងផ្លូវ ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេយុគេឃើញបុរសម្នាក់ បើករថយន្ត HILUX VIGO មួុយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-9933 តាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើត លុះមកដល់កែងផ្លូវ ១៤៣ ចំណុចកើតហេតុខាងលើ ក៏បត់ឆ្វេងបានបន្តិច ក៏មានរថយន្តព្រូស មួុយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AA-4825 ធ្វើដំណើរ បញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិច បត់ឆ្វេងដៃ ជ្រុលទៅបុកចំកង់រថយន្ត VIGO ខាងស្តាំខាងក្រោយ បណ្តាលឲ្យរថយន្ត VIGO រេចង្កូតទៅបុកចូលផ្ទះអាហារដ្ឋានឈាងហេង លក់បាយគុយទាវ និងសៀងម៉ៃ ពេញទំហឹង រងការខូចយ៉ាងដំណំ ចំណែករថយន្ថបង្កផ្ទះ ជាប់ទៅមុខលេរួច សំណាងល្អ កម្មករជាច្រើននាក់ កំពុងសម្រាកលង់លក់ស្រួលនៅមុខផ្ទះ ភ័យស្លន់ស្លោរត់ចែកជើងគ្នា ទាំងកណ្តាលអាធ្រាត្រ ចំណែករថយន្ត បានបើករត់គេខ្លួនបាត់ស្រមោលបន្សល់ទុកស្លាកលេខនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកាវាស់វែងយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា រងចាំដោះស្រាយគ្នាទៅតាមផ្លូូវច្បាប់៕
សំណាងណាស់!! កម្មករផ្ទះអាហាដ្ឋានឈាង ហេងជាច្រើននាក់ កំពុងសម្រាកលង់លក់ស្រួល ត្រូវរថយន្តបើកបុកចូលផ្ទះ រត់ចែកជើងគ្នាទាំងកណ្តាលអាធ្រាត្រ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:09:00 PM
Rating:

No comments: