មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តហុីយ៉ាន់ដាយដឹកត្រី បើកបុកម៉ូតូមន្ត្រីយោធាសក្តិ ៤ ម្នាក់ បើុងជាង ២០ ម៉ែត្រ ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយដឹកត្រីមួយគ្រឿង បើកបោះពួយយ៉ាងលឿន បានជ្រុលចង្គូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសជាមន្ត្រីយោធាម្នាក់ បើុងជាង ២០ម៉ែត្រ ស្លាប់យ៉ាងអាណោចអធ័ម។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៩ ស្តិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ជិតតំបន់សេដ្ឋកិច្ចពិសេសកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។
សពជនរងគ្រោះ (ស្លាប់) មានឈ្មោះ សុខ សៅ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរមន្ត្រីយោធា នៅអង្កភាពកងពលតូចលេខ ៧០ មានឋានៈសក្តិ វរសេនីត្រី ពាក់សក្តិ ៤ មានស្រុកកំណើត ភូមិពពក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀត បើករថយន្តហុីយ៉ាន់ដាយ ដឹកត្រី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ កំពត 2B-0698 ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-7232 បើកបរដោយបុរសជាមន្ត្រីយោធាម្នាក់ បញ្ច្រាស់ទិដៅគ្នា ពីកើតទៅលិច បានរេចង្កូតមកខាងឆ្វេងដៃចូលមកចំណីផ្លូវខាងរថយន្ត បុកពេញទំហឹង បណ្តោយឲ្យបើុងជាង ២០ ម៉ែត្រ បោកក្បាលនិងកញ្ចក់រថយន្ត ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ យ៉ាងអាណោចអធ័ម ភ្លាមៗនោះ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ នៅតែអ្នករួមដំណើរ ត្រូវាបានអ្នកឃើញហេតុការណ៍ ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាម។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ជូនរថយន្តសង្គ្រោះបន្ទាន់ ៧១១ ដឹកយកទៅតម្កល់ទុកនៅក្នុង អង្កភាព រងចាំសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
រថយន្តហុីយ៉ាន់ដាយដឹកត្រី បើកបុកម៉ូតូមន្ត្រីយោធាសក្តិ ៤ ម្នាក់ បើុងជាង ២០ ម៉ែត្រ ស្លាប់យ៉ាងរន្ធត់ រថយន្តហុីយ៉ាន់ដាយដឹកត្រី បើកបុកម៉ូតូមន្ត្រីយោធាសក្តិ ៤ ម្នាក់ បើុងជាង ២០ ម៉ែត្រ ស្លាប់យ៉ាងរន្ធត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:03:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.