បើករថយន្តធុនធំមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំមួយគ្រឿងទៀត រួចរេចង្កូតទៅបុកបង្គោលភ្លើង បាក់អស់ ២ ដើម របងផ្ទះមួយផ្ទាំងធំ និងផ្សេងៗទៀតជាច្រើន - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តធុនធំមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំមួយគ្រឿងទៀត រួចរេចង្កូតទៅបុកបង្គោលភ្លើង បាក់អស់ ២ ដើម របងផ្ទះមួយផ្ទាំងធំ និងផ្សេងៗទៀតជាច្រើន

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តហីុយ៉ាន់ដាយដឹកទំនិញមួយគ្រឿងមិនប្រយ័ត្ន ព្រលះរថយន្តហុីយ៉ាន់ដាយសណ្តោងដឹកដែកធុនធំមួយគ្រឿងទៀត ត្រង់ចំណុចស្តុបផ្លូវបំបែក លាន់ដូចរន្ទះបណ្តាលឲ្យរថយន្តហិីយ៉ាន់ដាយដឹកទំនិញ រេចង្កូតទៅបុកបង្គោលភ្លើងបាក់អស់ពីរដើមរាបដល់ដី ចំណែករថយន្តហុីយ៉ាន់ដាយដឹងដែករេចង្កូតទៅបុករបងផ្ទះអ្នកភូមិ អស់មួយផ្ទាំងធំ រទេះលក់សាច់អាំងជាច្រើនរទេះ និងស្លាកគណបក្សប្រជាជនកម្ពុជា មួយផ្ទាំង បណ្តាលឲ្យទ្រេតមួយចំហៀង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាពីវេលាម៉ោង ១ នឹង ៣០ នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចស្តុប ២៤ ម៉ោង​ តាមបណ្តោយ ផ្លូវភ្នំពេញហាណូយ កែងនឹងសម្តេចជាសុីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបុរសម្នាក់បើករថយន្តហុីយ៉ាន់ដឹកទំនិញមួយគ្រឿង ក្បាលពណ៌ស បិទស្លាកឡូហ្គោកងដឹកជញ្ជូន (ឆ-ន) ពាក់ស្លាកលេខ តាកែវ 3A-2592 តាមបណ្តោយ ផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ សណ្តោងធុនធំដឹកដែក ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E-2399 បើកបរដោយយុវជនម្នាក់ រួមដំណើរនិងយុវជនម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយ ផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច ឆ្លងមកផ្លូវសម្តេចជាសុីម ចំ កាប៊ីនរថយន្តហុីយ៉ាន់ដាយ ដឹកដែក ចំផ្នែកខាងស្តាំ បណ្តាលអោយរេចង្កូតទៅបុកទំលុះរបងផ្ទះអ្នកភូមិបាក់អស់មួយផ្ទាំងធំ និងរទេះលក់សាច់អាំងនៅខាងក្នុង ខូចខាតអស់ជាច្រើនរទេះ និងស្លាកគណបក្សប្រជាជនកម្ពុជា នៅអែបនឹងចិញ្ចើមផ្លូវ ទ្រេតមួយផ្ទាំង ចំណែករថយន្តហុីយ៉ាន់ដាយដឹកទំនិញ រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម និងបង្គោលភ្លើងថ្មមេធំមួយដើមទៀត បាក់រាប់ដល់ដី សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ភ្លាមៗនោះសមត្ថកិចប្រចាំការនៅគោលដៅប៉ុស្តិ៍ ២៤ ម៉ោង បានធ្វើការឃាត់ខ្លួនតៃកុងរថយន្តហិីុយ៉ានដាយ ដឹកដែក និងអ្នករួមដំណើរបានភ្លាមៗ ចំណែកតៃកុងរថយន្តហុីយ៉ាន់ដាយដឹកទំនិញ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តធុនធំមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំមួយគ្រឿងទៀត រួចរេចង្កូតទៅបុកបង្គោលភ្លើង បាក់អស់ ២ ដើម របងផ្ទះមួយផ្ទាំងធំ និងផ្សេងៗទៀតជាច្រើន បើករថយន្តធុនធំមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំមួយគ្រឿងទៀត រួចរេចង្កូតទៅបុកបង្គោលភ្លើង បាក់អស់ ២ ដើម របងផ្ទះមួយផ្ទាំងធំ និងផ្សេងៗទៀតជាច្រើន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:04:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.