ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កដោយរថយន្តឡិចសុីស GX470 បានបុករថយន្តម៉ាកស្ទារិច ចំបញ្ឆិតពីក្រោយ បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ១២ នឹង ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ នៅស្តុបស្ថានទូតរុស្សុី កែងនឹងផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យោងតាមសាក្សីដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា ដំបូងគេឃើញរថយន្តស៊េរីទំនើបម៉ាក ស្ទារិច CVX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2814 បានបើកបរបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីកើតមកលិច ហើយមកឈប់ស្តុបក្រហមស្ថានទូតរុស្សុី ខណៈពេលនោះក៏មានរថយន្តបង្កម៉ាក GX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AA-1907 ធ្វើដំណើរស្របទិសគ្នា មកបុកបញ្ឆិតពីក្រោយរថយន្តស៊េរីទំនើបម៉ាកស្ទារិច បណ្ដាលឲ្យរងការខូចខាតរថយន្តទាំង ២គ្រឿង យ៉ាងដំណំ តែមិនបង្កឲ្យមនុស្សរងរបួសនោះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តម៉ាកឡិចសុីស GX470 ព្រមយករថយន្តស្ទារិចទៅជួសជុលឲ្យស្អាតដូចដើមឡើងវិញ ដើម្បីបញ្ចប់រឿង៕

រថយន្តឡិចសុីស GX470 ព្រលះ រថយន្តទំនេីបស្ទារិច ឈប់ស្តុបពីក្រោយ រងការខូចខាត
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:56:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:56:00 PM
Rating:

No comments: