សង្ស័យសែនត្រូវហើយ៚ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ! ចុះពិនិត្យទីតាំងរណ្តៅដី នៅស្រុកព្រះស្តេច! មានភាពមិនប្រក្រតី!!! - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

សង្ស័យសែនត្រូវហើយ៚ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ! ចុះពិនិត្យទីតាំងរណ្តៅដី នៅស្រុកព្រះស្តេច! មានភាពមិនប្រក្រតី!!!

(ព្រៃវែង)៖ បន្ទាប់ពីគេហទំព័រ សារព័ត៌មានឯករាជ្យជាតិ បានចេញផ្សាយកាលពីថ្ងៃទី ១៦,០៥,២០១៩ ដែលមានចំណងជើងថា! {អុញនោះ!!! ក្រុមឈ្មួញជីកកាយដីច្រាំងទន្លេលក់ យកឈ្មោះចៅហ្វាយខេត្តព្រៃវែង ជាអ្នកឲ្យកាយ លក់យ៉ាងអនាធិបតេយ្យ,,,}៖ នោះមក នៅថ្ងៃទី ២២,០៥,២០១៩ មន្រ្តីជំនាញក្រសួងរ៉ែនិងថាមពល សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរស្រុកព្រះស្តេច បានចុះទៅពិនិត្យមើលទីតាំងរណ្តៅដីបី កន្លែង ស្ថិតនៅក្នុងភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានឈ្មួញចំនួន ៣ ក្រុមហ៊ុន ទី១ ឈ្មោះ ហោ ម៉េងគី! ទី២ ឈ្មោះ ជា សុផាត! និងទី ៣ ជាជនជាតិវៀតណាមឈ្មោះ អាប៊ែរ! បានធ្វើអាជីវកម្ម នាពេលកន្លងមក ដោយយកឈ្មោះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង មកកាង និងពាំងអាជីវកម្ម របស់ពួកខ្លួន ក្នុងការជីកកាយដីច្រាំងទន្លេ ដីចំណីទន្លេលក់រាល់ថ្ងៃ!។ ជាក់ស្ដែងការចុះពិនិត្យនេះ មានការលាក់បាំងច្រើន! ដោយបណ្ដេញអ្នកសារព័ត៌មាន មិនឲ្យចូលជិត និងស្ដាប់ចំពោះដំណោះស្រាយទេ។ និយាយរួម មន្ត្រីជំនាញ និងឈ្មួញហាក់កំពុងត្រូវរ៉ូវគ្នាជាប្រព័ន្ធ ដោយមើលចុះមើលឡើងស្រាប់តែនាំគ្នាឡើងរថយន្តទៅវិញអស់?។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ចំពោះចម្ងល់ និងអាថ៌កំបាំថទាំងនេះ មិនត្រូវបានបកស្រាយជាសាធារណៈទេ។ ព្រោះមន្ត្រីរ៉ែដែលទទួល បេសកម្មចុះពិនិត្យទីតាំង បានថ្លែងថា ការងារទាំងនោះទុកឲ្យប្រធានមន្ទីររ៉ែ និងថាមពល ខេត្ត ចាត់ការហើយ។ ចំណែកលោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង មិនបានបកស្រាយទេ នៅថ្ងៃទី ២៣,០៥,២០១៩ នេះ ដោយលោកនិយាយយ៉ាងខ្លីថា ជាប់ប្រជុំ រួចក៏បិទទូរស័ព្ទ!។
ចំពោះករណីនេះ មហាជនបានរិៈគន់ថា! មន្ត្រីជំនាញអត់មានចំណាត់ការ លើឈ្មួញដែលជីករំលើងដីច្រាំងទន្លេទាល់តែសោះ? ក្រោមហេតុផលថា! ឈ្មួញទាំងនោះជីករណ្ដៅដី កម្មសិទ្ធដែលបានទិញពីពលរដ្ឋ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ទន្ទឹមនិងនោះ ប្រភពពីមន្ត្រីនៅស្រុកព្រះស្ដេច បានបង្ហើបថា! ដីដែលឈ្មួញទាំងបីក្រុមហ៊ុន ជីករណ្ដៅនោះ គឺជាដីសាធារណៈរបស់រដ្ឋប្រាកដណាស់! និយាយរួម៖ ដីចំណីទន្លេ នៅមាត់ព្រែក ច្រាំងទន្លេ ឬហៅថាដៃទន្លេ ដែលជាដីព្រៃល្បះតាំងពីដូនតាមកម្លេះ វាពុំមែនជាកម្មសិទ្ធនរណាម្នាក់ឡើយ!។ ប៉ុន្តែនៅឆ្នាំមុនៗមានពលរដ្ឋខ្លះ បានរុករានកាន់កាប់ ខ្លះយកតាមកន្ទុយដីពីលើមកក្រោម ដីខ្លះទៀត នៅតែជាដីរដ្ឋដដែល!។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ទន្ទឹមនិងនោះ ពលរដ្ឋខ្លះបានលក់ឲ្យឈ្មួញខាងលើ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ ទៀតផង ដែលដីទាំងនោះជារដ្ឋ មិនតែប៉ុណ្ណោះ ក្រោយទិញរួច ឈ្មួញបានដាក់គ្រឿងចក្រ ជីកទាំងដីកម្មសិទ្ធ និងដីរដ្ឋ ដោយលូកចូលមកខាងក្រោម ជាដីចំណីទន្លេខ្ទេចអស់រលីង!។
ករណីនេះដែរលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច មិនបានបកស្រាយទេ នៅព្រឹកទី ២៣,០៥,២០១៩ នេះ ខណៈអ្នកកាសែតសួរជុំវិញករណីខាងលើ លោកចុចបិទទូរស័ព្ទ៕ គីមហៀប
សង្ស័យសែនត្រូវហើយ៚ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ! ចុះពិនិត្យទីតាំងរណ្តៅដី នៅស្រុកព្រះស្តេច! មានភាពមិនប្រក្រតី!!! សង្ស័យសែនត្រូវហើយ៚ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ! ចុះពិនិត្យទីតាំងរណ្តៅដី នៅស្រុកព្រះស្តេច! មានភាពមិនប្រក្រតី!!! Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.