បើកត្រីចក្រយានយន្តឆ្លងផ្លូវ ត្រូវរថយន្តឡិចសុីសបុកក្រឡាប់ផ្ងាជើងម្ខាង រងរបួសស្រាលមនុស្សប្រុសស្រី ៣នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកត្រីចក្រយានយន្តឆ្លងផ្លូវ ត្រូវរថយន្តឡិចសុីសបុកក្រឡាប់ផ្ងាជើងម្ខាង រងរបួសស្រាលមនុស្សប្រុសស្រី ៣នាក់

ភ្នំពេញ៖ បុរសម្នាក់បើកត្រីចក្រយានយន្តមួយគ្រឿងដឹកនារីពីរនាក់ជាភ្លៀវ បើកឆ្លងផ្លូវត្រូវរថយន្តឡិចសុី RX400 បុកចំពាក់កណ្តាលក្រឡាប់ផ្ងាជើងម្ខាងរងបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ១៨២ កែវផ្លូវ ២២៣ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់បើកត្រីចក្រយានយន្តមួយគ្រឿង ពណ៌លឿនពាក់ស្លាកលេខ កំពង់ចាម 1T-6162 បានដឹកនារីពីរនាក់ជាភ្ញៀវដោយធ្វើដំណើរតាមបណ្តោយផ្លូវ ២២៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងមកផ្លូវ ១៨២ បានបន្តិចក៍មានរថយន្តឡិចសុីសRX-400ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX-8972បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១១៨២ទិសដៅពីកើតទៅលិចបុកចំពាក់កណ្តាលម៉ូតូកង់បីបណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាងសំណាងល្អអ្នក បើកបរនិងអ្នករួមដំណើររងរបួសស្រាល។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបានចុះមកនិងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាអស់រយៈពេលជិតមួុយម៉ោងទើបត្រូវគ្នាដោយមិនមានខាងណាសងខាងណាបានយករថយន្តនិងម៉ូតូកង់បីទៅជួសជុលរៀងៗខ្លួន៕

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើកត្រីចក្រយានយន្តឆ្លងផ្លូវ ត្រូវរថយន្តឡិចសុីសបុកក្រឡាប់ផ្ងាជើងម្ខាង រងរបួសស្រាលមនុស្សប្រុសស្រី ៣នាក់ បើកត្រីចក្រយានយន្តឆ្លងផ្លូវ ត្រូវរថយន្តឡិចសុីសបុកក្រឡាប់ផ្ងាជើងម្ខាង រងរបួសស្រាលមនុស្សប្រុសស្រី ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.