មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អ្នកភូមិ ​សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ សូមសំណូមពរអោយអ្នកសារព័ត៌មានចុះផ្សាយ ដើម្បីសង្គ្រោះផ្លូវមួយខ្សែ ដែលរងការខូចខាត ពិបាកធ្វើដំណើរណាស់! ! ! !

តាកែវ៖​ ផ្លូវមួយខ្សែ ដែលស្ថិតនៅ​សង្កាត់បារាយណ៍ ក្រុងដូនកែង ខេត្តតាកែវ ត្រូវបានរងការខូចខាត ពិបាកបានធ្វើដំណើរជាង ៣០ឆ្នាំមកហេីយ។
ជាក់ស្ដែងផ្លូវមួយខ្សែនេះ​ ចាប់ពីគល់ស្ពានចុងថ្នល់​ រហូតដល់ភូមិធន់មន់​ ចំកណ្ដាលក្រុងដូនកែវ​ ដែលរងការខូចខាតអស់ជាង ៣០ឆ្នាំមកហេីយ​នេះ​ សព្វថ្ងៃកំពងជួបការលំបាកក្នុងការធ្វេីដំណេីរណាស់​ ព្រោះមានជង្ហុុកធំៗហេីយជ្រៅ​ ពេលភ្លៀងរអិលទៀតផង​ ។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់​ ភ្នាក់ងារយេីងអោយដឹងថា​ កាលពីប៉ុន្មានខែមុនឃេីញមានក្រុមហ៊ុនដាក់គ្រឿងចក្រ​ ឈួសឆាយថា ធ្វេីផ្លូវកៅស៊ូ​ តែមិនបានប៉ុន្មានផង ក៏ដកគ្រឿងចក្រទៅវិញអស់​ ស្ងាត់ឈឹង​ ទុកអោយផ្លូវនេះលំបាកដដែល។
ប្រជាពលរដ្ឋក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ទាំងមូលសូមសំណូមពរដល់អាជ្ញាធរ​ ដែលពាក់ព័ន្ធ​ ជួយកែសម្រួលផ្លូវមួយខ្សែនេះផង​ ពេលមានភ្លៀងម្ដងៗផ្លូវនេះរអិលណាស់​ ហេីយជង្ហុកជ្រៅៗទៀត​ មិនថាតែសិស្សសាលាទេដែលដួល​ ប្រជាពលរដ្ឋ​ ស្ទេីរតែមួយសង្កាត់បារាយណ៍ទៅហេីយដែលជួបបញ្ហាទាំងនេះ​ ។
អ្នកភូមិ ​សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ សូមសំណូមពរអោយអ្នកសារព័ត៌មានចុះផ្សាយ ដើម្បីសង្គ្រោះផ្លូវមួយខ្សែ ដែលរងការខូចខាត ពិបាកធ្វើដំណើរណាស់! ! ! ! អ្នកភូមិ ​សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ សូមសំណូមពរអោយអ្នកសារព័ត៌មានចុះផ្សាយ ដើម្បីសង្គ្រោះផ្លូវមួយខ្សែ ដែលរងការខូចខាត ពិបាកធ្វើដំណើរណាស់! ! ! ! Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 10:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.