មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ឃាត់ខ្លួនជនសង្ស័យពីរនាក់ម៉ូតូមួយគ្រឿង រួមនិងថ្នាំញៀន ៣កញ្ចប់តូច ខណៈសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះបានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ម៉ូតូមួយគ្រឿងរួមនិងថ្នាំ​ញៀន៣កញ្ចប់តូច កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារហេង លី តាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
សមត្ថកិច្ខប្រាប់ឲ្យដឹងថាជនសង្ស័យទី១៖មានឈ្មោះសុខ ខា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្តុំអង់តែនទួលគោក​ មានស្រុកកំណើត ភូមិសាមគ្គី ឃុំស្មាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ទី២៖មានឈ្មោះអិី ប៊ុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដូចគ្នា​ ស្នាក់ជាមួយគ្នា មានស្រុកកំណើត ភូមិឃុំជាមួគ្នា។
ប្រត្តិបត្តិការណ៍នេះដឹកនាំដោយលោក តន់ រ៉ាវុធ អធិការងខណ្ឌទួលគោក ទទួលបន្ទុកផ្នែកអន្តរាគមន៍ បានដឹកនាំកម្លាំង ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចទីតាំងខាងលើខណះនោះក៍ឃើញជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកសុយស៊ូគីវីវ៉ា​ពណ៌ក្រហមពាក់ស្លាកលេខបាត់ដំបង1C-7492ឆ្លងកាត់គោលដោយមានកាសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់និងឆេកឆេទៅលើខ្លួនប្រាណក៍ប្រទះឃើញថ្នាំញៀន៣កញ្ចប់តូច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗតែម្តង។
បច្ចុប្បន្នសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងត្រូវបានសមត្ថ កិច្ចបញ្ជូនខ្កួនមកសួនាំបន្ត អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវីធីច្បាប់៕
ឃាត់ខ្លួនជនសង្ស័យពីរនាក់ម៉ូតូមួយគ្រឿង រួមនិងថ្នាំញៀន ៣កញ្ចប់តូច ខណៈសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យពីរនាក់ម៉ូតូមួយគ្រឿង រួមនិងថ្នាំញៀន ៣កញ្ចប់តូច ខណៈសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:13:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.