មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កម្លាំងកងអាវុធហត្ថ រាជធានីភ្នំពេញ​ បំបែកសំណុំរឿង​ឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិខ្លួនឯង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១​ ខែមិថុនា​ ឆ្នាំ​ ២០១៩នេះ​ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ​ បានបំបែកសំណុំរឿង​ ឃាតកម្មមិត្តភក្តិសម្លាប់មិត្តភក្តិខ្លួនឯង​ ដោយធ្វេីការឃាត់ខ្លួនជនដៃដល់បានម្នាក់​ ហេីយបន្តយកមកចង្អុលទីតាំងដែលជនដៃដល់ធ្វេីសកម្មភាព។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នេះបើយោងតាមមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ស្ត្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ​ ៤០ ឆ្នាំ ដែលត្រូវបានកូនស្រីអាយុ​ ១៧ឆ្នាំ ប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយ​ គឺជាករណី ឃាតកម្មមិត្តភក្តិសម្លាប់មិត្តភក្តិខ្លួនឯង។
ស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ាទាង អាយុ​ ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង​ ១០ព្រឹក​ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុចផ្ទះលេខ ៤០ ផ្លូវលេខ១ ៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។​ ហេីយកូនស្រីរបស់ស្ត្រីដែលបាត់ខ្លួនបានរៀបរាប់តាមរយៈបណ្តាញសង្គម​ Facebook កាលពីសប្តាហ៍មុនថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៩ ម្តាយរបស់នាង​បានទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង​ ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល​ ៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ ១យប់។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
រហូតដល់វេលាម៉ោង​ ៩ព្រឹក ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩ ម្តាយរបស់នាងក៏បានយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ​ ភ្នំពេញ​ ១៩០៥ (មិនចាំពីមុខអក្សរ) បានដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង។ ដោយក្នុងអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។
បេីតាមសម្តីកូនតូចនោះបានប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ អ៊ុំស្រី (ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។
ក្រោយពីកើតហេតុ កូនស្រីរបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាង ត្រឡប់មកវិញផង។ ជាមួយនេះកូនស្រីរូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលប្រទះឃើញ ឬក៏ស្គាល់ម្តាយរបស់នាង ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងឱ្យនាងតាមរយៈលេខទូរស័ព្ទ ០៩២ ៤៤៤ ៦៥៣ ដោយក្តីអនុគ្រោះផងចុះ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
គួររំលឹកផងដែរថា​ កាលពីវេលាម៉ោង​ ១០ព្រឹក ថ្ងៃទី០៩​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ស្ថិតនៅច្រាំងទន្លេត្រើយខាងលិច​ ក្នុងសង្កាត់ផ្សារកណ្តាលទី១​ ខណ្ឌដូនពេញ​ មានបុរសម្នាក់បានជិះទូក​មកបង់សំណាញ់សណ្តរតាមមាត់ទន្លេ​ ខណៈពេលដែល​ បង់មកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែ​ បុរសខាងលេី​បង់សំណាញ់លើកមកដាក់លើទូក​ ស្រាប់តែប្រទះឃើញដៃមនុស្សម្ខាង​ និងជើងមនុស្សម្ខាង​ ដោយមិនបានឃើញខ្លួនមនុស្សឡើយ​ ភ្លាមៗនោះ​ ដោយមានការភ័យខ្លាចពេក​ ប្រជានេសាទ​បានទុកសំណាញ់ចោលរួចជិះទូកទៅបាត់​៕
កម្លាំងកងអាវុធហត្ថ រាជធានីភ្នំពេញ​ បំបែកសំណុំរឿង​ឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិខ្លួនឯង កម្លាំងកងអាវុធហត្ថ រាជធានីភ្នំពេញ​ បំបែកសំណុំរឿង​ឃាតកម្មមិត្តភក្តិ សម្លាប់មិត្តភក្តិខ្លួនឯង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:04:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.