មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ណេត(យីហោ ហេបភី ណេត) រីកដូចផ្សិត ក្នុងខណ្ឌទួលគោក អាជ្ញាធរមិនហ៊ានបង្ក្រាបដោយផ្គេីននឹងបញ្ជាលោកអភិបាលក្រុង

ភ្នំពេញ​៖ ឯកឧត្ដម ឃួង ស្រេង បានដាក់ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅក្នុងរាជធានីភ្នំពេញ។ តែទីតាំង​​អឺុនធឺណេត(យីហោ ហេបភី ណេត) រីកដូចផ្សិត ក្នុងខណ្ឌទលគោក មិនឃេីញមានអាជ្ញាធរចុះបិទអាជីវកម្មនោះទេ ដោយបណ្តោយអោយទីតាំងខាងលេីបេីកលេងល្បែងស៊ីសងយ៉ាងរលូនទៅវិញ។
ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ នៅទូទាំងខណ្ឌ ទាំង ១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌។ ការដាក់ចេញនូវវិធានការបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ ដោយមាន ការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទ អាជ្ញាធរ ដែនដី ទាំង ១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀត ក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។
តែផ្ទុយទៅវិញ​ លោក ឯក ឃុនឌឿន អភិបាលនៃគណះអភិបាល​ ខណ្ឌទួលគោក ហាក់មិនយកចិត្តទុកដាក់ចំពោះប្រសាសន៍​ អភិបាល រាជធានីទាល់តែសោះ ដោយល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់កំពុងវាយលុកទីផ្សារបែបនេះ។ កុសល95
ណេត(យីហោ ហេបភី ណេត) រីកដូចផ្សិត ក្នុងខណ្ឌទួលគោក អាជ្ញាធរមិនហ៊ានបង្ក្រាបដោយផ្គេីននឹងបញ្ជាលោកអភិបាលក្រុង ណេត(យីហោ ហេបភី ណេត) រីកដូចផ្សិត ក្នុងខណ្ឌទួលគោក អាជ្ញាធរមិនហ៊ានបង្ក្រាបដោយផ្គេីននឹងបញ្ជាលោកអភិបាលក្រុង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:44:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.