មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តឆ្លងផ្លូវ​ ត្រូវរថយន្តធុនធំ ដឹកបន្លែរបុក​ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តឡិចសុីស RX-400h មួយគ្រឿង បើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្ត FUSO ធុនធំដឹកបន្លែរមួយគ្រឿង បុកចំផ្នែកខាងមុខខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១៩និង៣០ នាទីថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡិចសុីសRX-400hមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AC-8151ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ទិសដៅពីកើតទៅលិចលុះមកដល់កែងនិងផ្លូវភ្នំពេញហាយណូយចំណុចកើតហេតុខាងលើក៍មានរថយន្តធុនធំដឹកបន្លែរមួយគ្រឿងម៉ាកFUSOក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3A-2673ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀងផ្នែកខាងមុខពេញទំហឹងបណ្តាលរថយន្តឡិចសុីសធ្លាក់កាងនិងខូចខាតយ៉ាងដំណំ។ចំណែករថយន្តFUSOខាតខាតខាងមុខផ្នែកខាងស្តាំយ៉ាងដំណំដូចគ្នា។តែមិនបង្កឲ្យមានអ្នករងរបួស។
ក្រោយកើយហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាភាគីរថយន្តFUSOចេញចំណងទៅឲ្យខាងរថយន្តឡិចសុីសចំនួន៣៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
បើករថយន្តឆ្លងផ្លូវ​ ត្រូវរថយន្តធុនធំ ដឹកបន្លែរបុក​ខូចខាតយ៉ាងដំណំ បើករថយន្តឆ្លងផ្លូវ​ ត្រូវរថយន្តធុនធំ ដឹកបន្លែរបុក​ខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.