ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿង រេពេញផ្លូវ ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសជើងស្តាំម្ខាងធ្ងន់ រួចព្យាយាមបើរត់ជាង ២០០ម៉ែត្រ ត្រូវបានអ្នកឃើញហេតុការណ៍ឃាត់បានប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ២០នាទីយប់ ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខកន្លែងលាងរថយន្តមួយកន្លែង តាមបណ្តោយផ្លូវ ១១២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ពាក់ស្លាកលេខ បរទេស ទិសដៅពីកើតទៅលិច ស្រវឹងស្រាជោក រេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូមួុគ្រឿងម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1K-2619 ជិះដោយបុរសម្នាក់ បញ្ច្រាស់ទិសដៅគ្នា ទិសដៅពីលិចទៅកើត ពេញទំហឹង បណ្តាលឲ្យរងរបួសជើងស្តាំម្ខាងធ្ងន់ ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុង ហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់បានជាង ២០០ម៉ែត្រ ត្រូវបានអ្នកឃើញហេតុការណ៍ ជួយឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត រួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់យករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ស្រវឹងស្រា បើករថយន្តរេពេញផ្លូវ ជ្រុលទៅបុកម៉ូតូ រងរបួសជើងម្ខាងបុរសម្នាក់ធ្ងន់ រួចបើករត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:58:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:58:00 PM
Rating:

No comments: