មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ប្រជាកសិករនៅស្រុកកញ្ច្រៀច កំពុងតែបន្ត ដាំបន្លែសុវត្ថិភាព ព្រោះមានទីផ្សារទទូលទិញច្រើន

ខេត្តព្រៃវែង៖ ប្រជាកសិករដាំដុះបន្លែសុវត្ថិភាពនៅ ស្រុកកញ្ជៀច បានកើនឡើងច្រើនខុសពីឆ្នាំមុន រហូតដល់ ៥០% ដោយឆ្នាំមុនចំនួនអ្នកដាំដុះបន្លែសុវត្ថិភាពមានចន្លោះប្រមាណ ១៥ហិកតាទេ ក៏ប៉ុន្តែនៅឆ្នាំ ២០១៩ នេះបានកើនឡើងដល់ប្រមាណ ៣០ ហិកតា ព្រោះកត្តាតម្លៃបន្លែសុវត្ថិភាពលក់បានថ្លៃគួរសម ហើយឈ្មួញចុះមកទិញដល់កន្លែងតែម្តង។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ប្រជាពលរដ្ឋរស់នៅក្នុង ភូមិ អ្នកតាជ័យ, ភូមិត្រពាំងប្រស្រែលិច និង ភូមិត្រពាំងប្រស្រែកើត ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងដែល ជាកសិករដាំបន្លែសុវត្ថិភាពបានថ្លែងប្រាប់ទាំងទឹកមុខញញឹមប្រាប់ថាចាប់អាជីពនេះជាង ២០ឆ្នាំមកហើយ ក៏បានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃបានយ៉ាងស្រួលនិងផ្គត់ផ្គង់ឲ្យកូនសិក្សាបានគួរសម ដោយមិនបាច់ចំណាកស្រុកទៅប្រទេសជិតខាងនោះទេ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ក្នុងនោះប្រជាពលរដ្ឋបានបន្តទៀតថាមុនដំបូងមានពលរដ្ឋប្រមាណជាង៥ទៅ ៦គ្រួសារតែប៉ុណ្ណោះដែលចាប់អាជីពដាំបន្លែ ដើម្បីយកទៅលក់ បានប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ ដោយពេលនោះពួកគាត់មិនទាន់ចេះបច្ចេកទេស ឬ ប្រើថ្នាំធម្មជាតិថ្នាំគីមី អ្វីឡើយ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយមកក៏មានមន្ត្រីជំនាញផ្នែកកសិកម្ម ចុះណែនាំបង្រៀនបច្ចេកទេសការដាំបន្លែសុវត្ថិភាព ប្រើប្រាស់ថ្នាំតាមការកំណត់ ពេលដែលប្រើ និងពេលប្រមូលផលដោយត្រូវតាមការគោការណ៍ កំណត់គឺមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះឡើយ។ ការណែនាំទាំងបច្ចេកទេសរបស់មន្ត្រីជំនាញធ្វើឲ្យប្រជាពលរដ្ឋ បានយល់ដឹង និងមានកំកើនឡើងការដាំដុះបន្លែសុវត្ថិភាពកាន់តែច្រើនក្នុងឆ្នាំ២០១៩នេះ ដីស្រែដែលធ្លាប់តែធ្វើស្រែបែរជាក្លាយជា កន្លែងដាំបន្លែសុវត្ថិភាពសឹងអស់ទៅហើយ។ គាត់បានបន្តថាសព្វថ្ងៃនេះគឺមិនពិបាកយកទៅលក់នៅទីផ្សារនោះទេ គឺមានឈ្មួញមកទទូលទិញដលកន្លែងតែម្តង គឺថាចាំតែកាត់ដាក់ថង់ទៅបានហើយ។
សូមស្តាប់ការលើកឡើងរបស់គាត់ អំពីវិធីសាស្ត្រក្នុងការដាំ និង ជីវភាពដែលគាត់ទទួលបានអំពីការដាំបន្លែនេះដូចតទៅ......។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទ ខេត្តព្រៃវែង ក៏បានឲ្យដឹងដែរថា ផ្ទៃដីនៅឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលប្រជាពលរដ្ឋដាំបន្លែសុវត្ថិភាព ទាំងរដូវវស្សានិងរដូវប្រាំងនៅលើផ្ទៃដីប្រមាណ ២៩ ទៅ ៣០ហិកតា ។ ចំណែកបន្លែដែលដាំនោះមានដូចជាស្ពៃចង្កឹះ ស្ពៃតឿ ខាត់ណា ស្ពៃក្រញាញ់ ស្ពៃស សាច់ថាវ ម្រះ និងត្រសក់ជាដើម។ ប៉ុន្តែនៅរដូវប្រាំងវិញប្រជាពលរដ្ឋបានបង្កើនការដាំដុះបន្លែសុវត្ថិភាពនៅលើផ្ទៃដីធ្វើស្រែចបន្ថែមទៀត។ ហើយនៅក្នុងស្រុកកញ្ច្រៀចគឺមិនទាន់មានបន្លែសរីរាង្គនោះទេ ក៏ប៉ុន្តែយើងមានបន្លែសុវត្ថិភាព ដោយក្រុមបច្ចេកទេសរបស់មន្ត្រីកសិកម្មបានចុះណែនាំទៅដល់ប្រជាកសិករ អោយប្រើថ្នាំកសិកម្មតាមការកំណត់ពេលប្រើនិងប្រមូលផងឲ្យបានច្បាស់លាស់។
លោកបានបន្ថែមទៀតថា មន្ទីរកសិកម្មខេត្តព្រៃវែង បានជំរុញសម្រាប់ក្រុមកែលម្អ និងដើមទុនសម្រាប់បង្វិលជូនកសិករខ្វះខាត់ ក្រៅពីហ្នឹងក៏មាន វគ្គបណ្ដុះបណ្ដាលបច្ចេកទេសការដាំ និងស្វែងរកទីផ្សារ អ្នកដាំនិងអ្នកទិញរកទីផ្សាជូនកសិករផងដែរ ខាងមន្ទីរបានអញ្ជើញ ឈ្មួញខាងភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ ដើម្បីពិភាក្សា ការកម្មង់ទិញបន្លែសុវត្ថិភាព តាមតម្រូវការក្នុងទីផ្សារ។
បងប្អូនប្រជាកសិករនៅទីនោះក៏សូមអំពាវនាវដល់ អាជ្ញាធរពាក់ព័ន្ធមន្ត្រីជំនាញក្រសួងស្ថាប័នទាំងអស់មេត្តាជួយឲ្យចុះផ្ដល់បច្ចេកទេសក្នុងការដាំដុះបន្ថែមទៀតដើម្បីទទួលបានផលល្អច្រើននិងសូមឲ្យជួយស្វែងរកទីផ្សារដើម្បីឲ្យគាត់ទទួលបាននូវប្រាក់ចំណេញ ពីការដាំបន្លែធម្មជាតិនៅក្នុងស្រុកកញ្ជ្រៀចនេះ ដើម្បីជួយពង្រឹងនិងលើកកំពស់សុខភាព ដល់អ្នកហូប ទូទាំងប្រទេសនោះផងដែរ៕ គីមហៀប
ប្រជាកសិករនៅស្រុកកញ្ច្រៀច កំពុងតែបន្ត ដាំបន្លែសុវត្ថិភាព ព្រោះមានទីផ្សារទទូលទិញច្រើន ប្រជាកសិករនៅស្រុកកញ្ច្រៀច កំពុងតែបន្ត ដាំបន្លែសុវត្ថិភាព ព្រោះមានទីផ្សារទទូលទិញច្រើន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:15:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.