មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បេីករថយន្តកុងតឺន័រលឿនដូចហោះ ជ្រុលទៅបុកត្រីចក្រយានយន្ត ស្លាប់បុរសម្នាក់មួយរំពេច

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងបេីកលឿនពេក បុកត្រីចក្រយានយន្តមួយគ្រឿងចំពីមុខពេញទំហឹង បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ២១ នឹង ៣០នាទីយប់ថ្ងៃទី ១២ ខែ មិថុនា​ ឆ្នាំ ២០១៩​ នៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈសំប្រាថ្នា​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងភូមិកន្ទោកខាងជេីង​ សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ​។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញត្រីចក្រយានយន្ត មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HO 9175 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ ពណ៌ស​ ពាក់ស្លាកលេខ 3A 9143 ធ្វេីដំណេីរក្នុងដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន វ៉ាជែកក៏ជ្រុលបុកកង់បីពេញទំហឹង បណ្តាលអោយអ្នកបេីកបរកង់បីស្លាប់ភ្លាមៗ។ ចំណែករថយន្តបង្កបានបេីករត់បានប្រមណជា ១០០ម៉ែត្រ ក៏ឈប់ចុះពីរថយន្តរត់គេចខ្លួនបាត់។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីរងចាំដោះស្រាយតាមច្បាប់ចំណែកសពកំពុងស្រាវជ្រាវរកក្រុកគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕
បេីករថយន្តកុងតឺន័រលឿនដូចហោះ ជ្រុលទៅបុកត្រីចក្រយានយន្ត ស្លាប់បុរសម្នាក់មួយរំពេច បេីករថយន្តកុងតឺន័រលឿនដូចហោះ ជ្រុលទៅបុកត្រីចក្រយានយន្ត ស្លាប់បុរសម្នាក់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:13:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.