មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យ៥នាក់ រួមជាមួយថ្នាំញៀនចំនួន៥១៤កញ្ចប់ តូច(៥កញ្ចប់ធំ) ត្រូវបាននគរបាលខណ្ឌដូនពេញឆ្មក់បង្ក្រាបបាននៅផ្លូវរទេះភ្លើង

ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីរលោកវរសនីយ៍ឯក ទៀង ច័ន្ទសារ អធិកាដ្ឋាននគរបាខណ្ឌដូនពេញ លោក ម៉ៅ ចាន់ថុន អធិការរងខណ្ឌទទួលផែនបង្ក្រាបគ្រឿងញៀន បានដឹកនាំកម្លាំងចុះប្រត្តិបត្តិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលបង្កប់ការជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់និងដកហូតថ្នាំញៀនបានជាច្រើនកញ្ចប់ តូច,ធំ។ ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត ឈានចូល ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្លូវរថភ្លើងសំណង់មិនរៀបរយ ក្រុម៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមានក្រាមថ្លាពណ៌ស​ចំនួន៥១៤កញ្ចប់តូច និងធំចំនួន៥កញ្ចប់ ព្រមទាំងសម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ​។​
បច្ចុប្បន្ន​ជនសង្ស័យទាំង៥នាក់រួមនិងវត្ថុតាងខាងលើត្រូវនាំមក អធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសាកសួរនិងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ជនសង្ស័យ៥នាក់ រួមជាមួយថ្នាំញៀនចំនួន៥១៤កញ្ចប់ តូច(៥កញ្ចប់ធំ) ត្រូវបាននគរបាលខណ្ឌដូនពេញឆ្មក់បង្ក្រាបបាននៅផ្លូវរទេះភ្លើង ជនសង្ស័យ៥នាក់ រួមជាមួយថ្នាំញៀនចំនួន៥១៤កញ្ចប់ តូច(៥កញ្ចប់ធំ) ត្រូវបាននគរបាលខណ្ឌដូនពេញឆ្មក់បង្ក្រាបបាននៅផ្លូវរទេះភ្លើង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:13:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.