មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ នៅគល់ស្ពានអាកាសក្បាលថ្នល់

ភ្ន្នំពេញ៖ រថយន្តឡិចសុីស330មួយគ្រឿងបើកចុះពីលើស្ពានអាកាសក្បាលថ្នល់ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់១កង់រថយន្តបង្កដាក់កាឡែកង់ខាងមុខទៅលេងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅគល់ស្ពានអាកាសក្បាលថ្នល់ផ្នែក ខាងជើង តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡិចសុីសRX330មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AY-7014ធ្វើដំណើរចុះពីលើស្ពានអាកាសក្បាលថ្នល់ទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់មួយ១កង់រថយន្តដាច់កាឡែកង់ខាងមុខខាងស្តាំទៅមុខលេងរួចចំណែកអ្នកបើកបរបានគេចខ្លួនចេញពីកន្កែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ នៅគល់ស្ពានអាកាសក្បាលថ្នល់ បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ នៅគល់ស្ពានអាកាសក្បាលថ្នល់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.