មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីរូបស្រស់ម្នាក់ បើករថយន្តមិនប្រយ័ត្ន បុកម៉ូតូកង់បីនៅ ខណ្ឌសែនសុខ បើករត់រហូតដល់ ខណ្ឌ៧មករា ត្រូវសមត្ថកិច្ចដេញចាប់ជាប់

ភ្នំពេញ៖ នារីរូបស្រស់សោភាម្នាក់សង្ស័យស្រវឹងបើករថយន្តស៊េរីទំនើបម៉ាករ៉េងរូវើមួយគ្រឿងបោះពួយទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបរដោយបុរសម្នាក់ នៅក្រោមស្ពានអាកាសផ្សារដីហុយខណ្ឌសែនសុខរួបណ្តាលម្ចាស់កង់បីរងរបួសស្រាលរួច ចបើករត់រហូតមកដល់ស្តុបក្តាន់ពីខណ្ឌ៧មករាត្រូវបានសមត្ថកិច្ចពីរខណ្ឌហការណ៍គ្នាដេញចាប់បានមកវិញ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែវនិងផ្លូវណតប្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងគ្នាន ស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបើកផ្លូវ ក្រោមស្ពានឆ្លងទៅផ្លូវណតប្រីតខណះនោះក៍មានរថយន្តស៊េរីទំនើបម៉ាករ៉េងរូវើពណ៌សពាក់ស្លាកលេខភ្នំពេញ2Y-5161បើកបរដោយនារីស្រស់ម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សីផ្លូវខាងក្រោយមទិសដៅពីលិចទៅកើតបោះពួយយ៉ាងលឿនភ្លាមៗនោះម្ចាស់ម៉ូតូកង់បីក្រឡែកឃើញទាន់បានលោតចេញមកទប់ដៃចង្កូតម៉ូតូកងបីការពារកំក្រឡាប់តែត្រូវរថយន្ត បុកចំពាក់កណ្តាលម៉ូតូកង់បីពេញទំហឹងបណ្តាលវិលពីទៅបីជុំសំណាងងល្អម្ចាស់ម៉ូតូកង់បីរងរបួសស្រាល។ចំណែករថយន្ត បង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចចរាចរណ៍ប្រចាំការនៅចំណុចគោលដៅស្ពានអាកាសបានបោះដៃតាមវិទ្យុទាក់ឲ្យកម្លាំងសមត្ថកិច្ចខណ្ឌទួលគឲ្យជួយស្ទាក់ចាប់រថយន្តបង្កនោះផងភ្លាមៗនោះកម្លាំងសមត្ថកិច្ចខណ្ឌទួលបានចេញអន្តរាគមន៌ភ្លាមនិងសហការណ៍ជាកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាទើបឃាត់រថយន្ត បង្កបាននៅចំណុចស្តុបក្តាន់ពីរ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករាឃាត់បានទាំងអ្នកបើកបរនិងរថយន្ត។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ៧មករាបានប្រគល់អ្នកបើកបររថយន្តបង្ក ទៅឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែករថយន្តនិងម៉ូតូកង់បីជំនាញធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
នារីរូបស្រស់ម្នាក់ បើករថយន្តមិនប្រយ័ត្ន បុកម៉ូតូកង់បីនៅ ខណ្ឌសែនសុខ បើករត់រហូតដល់ ខណ្ឌ៧មករា ត្រូវសមត្ថកិច្ចដេញចាប់ជាប់ នារីរូបស្រស់ម្នាក់ បើករថយន្តមិនប្រយ័ត្ន បុកម៉ូតូកង់បីនៅ ខណ្ឌសែនសុខ បើករត់រហូតដល់ ខណ្ឌ៧មករា ត្រូវសមត្ថកិច្ចដេញចាប់ជាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:50:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.