មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកាម៉ារីហាយប្រ៊ីត គេចពីអ្នកដំណើរ ជ្រុលទៅបុករះ ត្រីចក្រយានយន្ត និងរថយន្ត រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តកាម៉ារីហាយប្រ៊ីតមួយគ្រឿងបើកបុករះម៉ូតូកង់បីឥណ្ឌានិងរថយន្តហ្វតមួយគ្រឿង បណ្តាលអោយរងការខូចខាតសំណាងល្អមិនមានអ្នករងរបួស។ ហេតុការនេះបានកើតឡើងកាលពីវេលា០៥និង៤០នាទីទៀបភ្លឺថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៩នៅចំណុចផ្លូវព្រះមុន្នីវង្សកែងនិងផ្លូវលេខ២៤០ស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។
ប្រពភពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកកាម៉ារីហាយប្រ៊ីតព័ណសពាក់ស្លាកលេខព្រះសីហនុ2G-8955បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ បានគេចពីអ្នកដំណើរ៉េចង្កូតមកខាងស្តាំក៍ជ្រុលទៅបុកនិងម៉ូតូកង់បីឥណ្ឌាដែលឈប់ចតស្ងៀមដែលមានស្លាកលេខភ្នំពេញ2HG1317និងរថយន្តហ្វព័ណខ្មៅពាក់ស្លាកលេខកោះកុង2C-7777 បណ្តាលអោយរងការខូចខាតសំណាងល្អមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងនគរបាលជំនាញចរាចរខណ្ឌដូនពេញបានចុះមកដល់ហើយភាគីបង្កព្រមចេញថ្លៃជុសជុលអោយទៅខាងភាគីរងគ្រោះទាំអស់ដើម្បីបញ្ចប់រឿង៕
បើករថយន្តកាម៉ារីហាយប្រ៊ីត គេចពីអ្នកដំណើរ ជ្រុលទៅបុករះ ត្រីចក្រយានយន្ត និងរថយន្ត រងការខូចខាតយ៉ាងដំណំ បើករថយន្តកាម៉ារីហាយប្រ៊ីត គេចពីអ្នកដំណើរ ជ្រុលទៅបុករះ ត្រីចក្រយានយន្ត និងរថយន្ត រងការខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:35:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.