មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រីស្អាតម្នាក់ បេីករថយន្តឆ្លងផ្លូវ ត្រូវម៉ូតូបុករងការខូចខាត

ភ្នំពេញ​៖​ នារីម្នាក់បេីករថយន្តឡិចសុីសGS300ឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូលឿនបុករងការខូចខាតយ៉ាងដំណំតែសំណាងមិនបង្កអោយរងរបួស។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៥​ ខែកក្កដា​ឆ្នាំ២០១៩​នៅចំណុចស្តុបទូតចិន​ តាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវ១៧៣​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌចំការមន​។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់បេីករថយន្តម៉ាកឡិចស៊ីស​ GS300 ពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ2AE 0456 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៧៣ក្នុងទិសដៅពីជេីងទៅត្បូងហេីយបានឆ្លងផ្លួវត្រូវបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាសង់ពណ៍ខ្មៅ​ ពាក់ស្លាកលេខកំពត1I 2348 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកេីតទៅលិចក៏ជ្រុលបុករថយន្តពេញទំហឹង​បណ្តាលអោយរងការខូចខាតតែសំណាងមិនមានអ្នករងរបួស។
ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលដោយភាគីខាងរថយន្តចេញថ្លៃជួសជុលចំនួន២០០ដុល្លារដេីម្បីបញ្ចប់រឿង៕
ស្រីស្អាតម្នាក់ បេីករថយន្តឆ្លងផ្លូវ ត្រូវម៉ូតូបុករងការខូចខាត ស្រីស្អាតម្នាក់ បេីករថយន្តឆ្លងផ្លូវ ត្រូវម៉ូតូបុករងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.