មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តហាយឡែនឌ័រមិនប្រយ័ត្ន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវកៀបជាប់ ទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បេីករថយន្តហាយលែនឌ័រ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវកៀបជាប់ទៅមុខលែងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះកេីតឡេីងនៅវេលាម៉ោង ១១យប់ថ្ងៃ ទី០២ ខែ កក្កដា ឆ្នាំ ២០១៩ នៅចំណុចមុខទូតជប៉ុន តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៍មានឲដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តហាយលែនឌ័រពណ៍ទឹកប្រាក់ពាក់ស្លាកលេខ កណ្ដាល 2A - 9828 បេីកយ៉ាងលឿនតាមបណ្ដោយផ្លូវ នរោត្តម ពីជេីងទៅត្បូង ខណះមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវផ្ទុះពោងកៀបជាប់ទៅមុខលែងរួច បណ្ដាលឲអ្នកបេីកបររងរបួសសន្លប់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ។
ក្រោយកេីតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកេីតហេតុ ក៏បានស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយ ៕
បើករថយន្តហាយឡែនឌ័រមិនប្រយ័ត្ន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវកៀបជាប់ ទៅមុខលែងរួច បើករថយន្តហាយឡែនឌ័រមិនប្រយ័ត្ន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវកៀបជាប់ ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:20:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.