មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តលឿន បុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ២កង់ បើករត់ត្រូវសម្ថកិច្ច ដេញចាប់បានមកវិញ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តកូរ៉ូឡាមួយគ្រឿងបានរេចង្កូទៅបុកទៅបុកតបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ២កង់ រថយន្តបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់បានមកវិញ។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅខាងកើតរង្វង់មូលចោមចៅប្រមាណជា១០០ម៉ែត្រ​ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2W-1335ធ្វើដំណើរទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់២កង់ភ្លាមៗនោះរថយន្តបង្កមិនបានឈប់នៅនិងកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់មកដល់ផ្លូវរថភ្លើងនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ ត្រូវបានសមត្ថកិច្ចឃាត់បានអ្នកបើកបរនិងរថយន្តបានភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌបានចុះមកយករថយន្តអូសរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យតងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ស្រវឹងស្រាបើករថយន្តលឿន បុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ២កង់ បើករត់ត្រូវសម្ថកិច្ច ដេញចាប់បានមកវិញ ស្រវឹងស្រាបើករថយន្តលឿន បុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ ២កង់ បើករត់ត្រូវសម្ថកិច្ច ដេញចាប់បានមកវិញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.