មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេក ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ នៅគល់ស្ពានក្បាលថ្នល់ ដាច់កង់ម្ខាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡង់គ្រិីស័រមួយគ្រឿង​ បានជ្រុលចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ​យ៉ាងពេញទំហឹង​ បណ្ដាលឲ្យរបាំងថ្មបាក់អស់១កង់ រីឯរថយន្តដាច់កង់មុខផ្នែកខាងឆ្វេងម្ខាងខូចខាតយ៉ាងដំណំ​ ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង​១២ និង៤០នាទីរំលងអាធ្រាត្រ ​ឈានចូលថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​​ នៅត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​ ។​

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ​ភ្នំពេញ 2D-5237 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ក្នុងគោលបំណងឡើងស្ពានអាកាសក្បាលថ្នល់ តែមិនប្រយ័ត្នក៏ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កដាច់កង់មុខផ្នែកខាងឆ្វេងចេញពីរថយន្ត និងបាក់របាំងថ្មអស់មួយកង់ រងការខូចខាតយ៉ាងដំណំតែម្ដង តែក្នុងករណីនេះមិនបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះឡើយ។​

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
បើករថយន្តលឿនពេក ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ នៅគល់ស្ពានក្បាលថ្នល់ ដាច់កង់ម្ខាង បើករថយន្តលឿនពេក ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ នៅគល់ស្ពានក្បាលថ្នល់ ដាច់កង់ម្ខាង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.