មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករថយន្តស្លាប់ ៣នាក់ រងរបួសធ្ងន់ ២នាក់ នៅក្រុងបាវិត,,,

(ស្វាយរៀង)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកព្រូសនិងរថយន្តមិនស្គាល់ម៉ាកបណ្តាលអោយមនុស្សស្លាប់០៣នាក់និងរងរបួសធ្ងន់០២នាក់។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍ឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី០៣.ខែកក្កដា ឆ្នាំ.២០១៩។
សមត្ថកិច្ចបានឱ្យដឹងថាៈមានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកព្រួស និងរថយន្តមិនស្គាល់អត្តសញ្ញាណបើកបរ ក្នុងទិសដៅស្របគ្នា ពីលិចទៅកើត លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្តលេខ១៥៩-១៦០ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំនួន ០៣ នាក់ អ្នកបើកបររថយន្ត ១ នាក់ ជនជាតិខ្មែរ ជនជាតិចិន២ នាក់ ជាស្ត្រីនិងរបួសធ្ងន់០២ នាក់ ប្រុស ជនជាតិចិន ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ប្រភពខាងលើបានបន្តថាៈ រីឯរថយន្តម្ខាងទៀតក្រោយពេលកើតហេតុបានបើករត់គេចខ្លួនបាត់។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
មូលហេតុអ្នកបើកបររថយន្តម៉ាកព្រួសប្រើប្រាស់ល្បឿនលឿន។ បច្ចុប្បន្នអ្នករបួសធ្ងន់ទាំង០២នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងសាកសព០៣នាក់បានយកទៅតម្កល់ទុកនៅវត្តពោធិថ្មី(ហៅវត្តបាវិត) ដើម្បីរងចាំប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រឺឯរថយន្ត សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ គីមហៀប
បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករថយន្តស្លាប់ ៣នាក់ រងរបួសធ្ងន់ ២នាក់ នៅក្រុងបាវិត,,, បើករថយន្តលឿនដូចហោះ ជ្រុលទៅបុករថយន្តស្លាប់ ៣នាក់ រងរបួសធ្ងន់ ២នាក់ នៅក្រុងបាវិត,,, Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.