មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសរត់ត្រីចក្រយានយន្តម្នាក់ សង្ស័យត្រូវថ្នាំរវើលរវាយបាត់បង់ស្មារតីបង្កឲ្យមានការភ្ញាក់ផ្អើលទាំយប់

ភ្មំពេញ៖ បុរសរត់ម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ស្មារតីនិងរវើលរវាយនិយាយមិនដឹងខុសត្រូវសង្ស័យត្រូវគេដាក់ថ្នាំនិងបាត់លុយអស់ជាង១០មីុនរៀល បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកសួនាំកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ខែកក្តដាឆ្នាំ២០១៩ ស្ថិតនៅខាងជើងវត្តនាគវន្ត័ តាមបណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកង់២ ខណ្ឌទួលគោ។
តាមប្រភពព័ត៌មានពិប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញជនរងគ្រោះបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សគ្នានស្លាកលេខធ្វើដំណើទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុុខាងលើបានឈប់ម៉ូតូកង់បីរួចដកទូរសព្ទ័មកចុចលេងធម្មតាលុះមួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះបានស្រែកប្រាប់ថាជួយខ្លុំផងៗខណះនោះប្រជាពលរដ្ឋបានដើរទៅមើលឃើញជនរងគ្រោះដេកនៅលើម៉ូតូកង់បីនិងសភាពរវើលរវាយបាត់បង់ស្មារតីនិយាយមិនដឹងច់ខុសត្រូវបន្ទាប់មកប្រជាពលរដ្ឋបានឆេកទៅលើជនរងគ្រោះក៍ប្រទះឃើញទូរសព្ធ័មួយគ្រឿងយកទំនាក់ទំនងទៅសាច់ញាត្តិភាមៗខណះនោះក៍ឃើញស្ត្រីម្នាក់ បានចុះមកដល់ទីតាំងកើតហេតុដោយបានអះអាងថាបងស្រីរបស់ជនរងគ្រោះហើយប្រាប់ថាប្អូនរបស់គាត់មានឈ្មោះ ប៊ុន លីសុខលុយ ភេទប្រុស អាយុ២៦ ហើយប្អូនរបស់ទើបនិងម៉ូតូកង់បីនោះទេនិងស្នាក់ជាមួយគាត់នៅឯចំការដូងបន្ទាប់មកបងស្រីជនរងគ្រោះ ថាប្អូនរបស់គាត់បានបាត់យុលអស់ចំនួន១០មីុនរៀលផងដែរដោយសង្ស័យមានជនសង្ស័យដាក់ថ្នាំយកលុយពីប្អូនរបស់គាត់។ ចំពោះករណីខាងលើនេះយើងមិនសន្ឋានថាជាករណីត្រូវថ្នាំរីជាករណីអ្វីនៅឡើងនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូកង់បីនិងជនរងគ្រោះប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ដើម្បីសួនាំនិងធ្វើការស្រាវជ្រាវបន្ត៕
បុរសរត់ត្រីចក្រយានយន្តម្នាក់ សង្ស័យត្រូវថ្នាំរវើលរវាយបាត់បង់ស្មារតីបង្កឲ្យមានការភ្ញាក់ផ្អើលទាំយប់ បុរសរត់ត្រីចក្រយានយន្តម្នាក់ សង្ស័យត្រូវថ្នាំរវើលរវាយបាត់បង់ស្មារតីបង្កឲ្យមានការភ្ញាក់ផ្អើលទាំយប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:51:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.