មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់ស្រវឹស្រា បើករថយន្តបុករះម៉ូតូកង់បី ព្រមទាំងម៉ូតូជាច្រើនគ្រឿង និងស្លាកសញ្ញាចរាចរណ៍មួយដើម ដាច់ដល់ដីរងកាខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តកាមរីឆ្លាមមួយគ្រឿងរេពេញផ្លូវបបណ្តាលរេចង្កូតទៅបុករះម៉ូតូកង់បីឥណ្ឌាពីគ្រឿងនិងម៉ូតូបីគ្រឿងទៀត ចតស្រៀមតាមចិញ្ចើផ្លូវ ខូចខាតយ៉ាងដំណំនិងស្លាកសញ្ញាចរាចរណ៍មួយដើមដាក់រាបដល់ដីបណ្តាលឲ្យម្ចាស់ម៉ូតូកង់ម្នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ខែកក្តដាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩២ ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថាមុនកើតគេឃើញម៉ូតូកង់បីឥណ្ឌាពីរគ្រឿងនិងម៉ូតូបីគ្រឿងទៀតចតស្ងៀមនៅតាមចិញ្ចើមផ្លូវក្នុងទិសដៅបែក្បាលទៅលិចលុះមកដល់ម៉ោងកើតហេតុខាងលើក៍មានរថយន្តកាមរីឆ្លាមមួុយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-8853បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងរេពេញផ្លូវបានរេចង្កូតទៅបុករះម៉ូតូកង់បីពីរគ្រឿងនិងម៉ូតូបីគ្រឿងទៀតពេញទំហឹងបណ្តាលរងការខូចខាតយ៉ាងដំណំនិងរងរបួសម្ចាស់ម៉ូតូកង់បីម្នាក់និងបង្គូលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដីចំណេករថយន្តបង្កខ្ទេចផ្នែកខាងមុខខាងស្តាំយ៉ាងដំណំទៅមុខលេងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះមកដល់ដោយភាគីខាងរថយន្តបង្កសូមធ្វើកាសម្របសម្រួលគ្នាដោយភាគីរថយន្តបានចេញសំណងទៅឲ្យម៉ូតូបីគ្រឿងដើម្បី ចញ្ចប់រឿងចំណែកម៉ូតូកង់បីពីរគ្រឿងទៀត ភាគីខាងរថយន្តយកទៅជួសជុលឲ្យស្អាតឡើងវិញចំណែកស្លាកសញ្ញាចរាចរណ៍មួយដើមខាងភាគីរថយន្តនិងធ្វើកាដោះស្រាយជាសមត្ថកិច្ចនៅពេលក្រោយ៕
បុរសម្នាក់ស្រវឹស្រា បើករថយន្តបុករះម៉ូតូកង់បី ព្រមទាំងម៉ូតូជាច្រើនគ្រឿង និងស្លាកសញ្ញាចរាចរណ៍មួយដើម ដាច់ដល់ដីរងកាខូចខាតយ៉ាងដំណំ បុរសម្នាក់ស្រវឹស្រា បើករថយន្តបុករះម៉ូតូកង់បី ព្រមទាំងម៉ូតូជាច្រើនគ្រឿង និងស្លាកសញ្ញាចរាចរណ៍មួយដើម ដាច់ដល់ដីរងកាខូចខាតយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.