មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តឡិចសុីស RX-400h ព្រលះក្បាលព្រួញចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងច្រង៉ាង នៅមុខសាលារៀនជម្ពូវន្ត័

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចសុីសមួយគ្រឿងបោះពួយទៅបុកក្បាលព្រួញចែកទ្រូវផ្លូវបណ្តាលឲ្យខ្ទាតមួយកង់មកកណ្តាលផ្លូវនិងទ្រេតបង្គូលភ្លើងស្តុបមួយដើមចំណែករថយន្តក្រឡាប់ផ្ងាជើងឡើងលើសំណាងល្អអ្នកបើកបរមិនមានរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខសាលារៀនជម្ពូវន្ត័ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ​៣ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកឡិចសុីសRX-400hពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2S-0144ធ្វើដំណើរទិសដៅពីកើតទៅលិចបោះពួយក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុបានរេចង្កូចទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញចែកទ្រូវផ្លូវពេញទំហឹងបណ្តាលក្បាលព្រួញចែកទ្រូវផ្លូវរុញផ្ទប់ទៅនិងបង្គូលភ្លើងស្តុបទ្រេតមួយដើមចំណែកក្បាល ព្រួញមួយកង់ខ្ទេតចេញទៅកណ្តាលផ្លូវចំណែករថយន្តបង្កក្រឡាប់ផ្ងាជើងឡើងលើរីឯម្ចាស់រថយន្តមិនមានរងរបួសនោះទេរួចបានឡើងជិះម៉ូតូកង់បីចេញពីកន្លែងកើតបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លីវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
រថយន្តឡិចសុីស RX-400h ព្រលះក្បាលព្រួញចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងច្រង៉ាង នៅមុខសាលារៀនជម្ពូវន្ត័ រថយន្តឡិចសុីស RX-400h ព្រលះក្បាលព្រួញចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជើងច្រង៉ាង នៅមុខសាលារៀនជម្ពូវន្ត័ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.