មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តស៊េរូទំនើប ម៉ាកត្រាយតុង បើកចេញពីភូមិគ្រិះ ត្រូវរថយន្តហុីយ៉ាងដាយបុករងការខូចខាត

ភ្នំពេញ៖ រថយន្តស៊េរីទំនើបមីតសុយមីសុីត្រាយតុងមួយគ្រឿងបើកចេញពីភូមិគ្រិះមិនប្រយ័ត្នត្រូវរថយន្ត ហុិីយ៉ាន់ដាយមួយគ្រឿងបុកចំទ្វារខាងមុខខាងឆ្វេងរងការខូចខាតយ៉ាងដំណំតែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី៥ខែកក្តដាឆ្នាំ២០១៩ស្ថិតចំណុចមុខភូមិគ្រិះឯកឧត្តម ជាសុផារ៉ា​ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមីតសុយមីសុីត្រាយតុនមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AN-8797បើកចេញពីភូមិគ្រិះឯគឧត្តម ជាសុផារ៉ា ក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវ៥៩៨បត់ក្បាលទិសដៅទៅត្បូង ខណះនោះក៍មានរថយន្តមួុគ្រឿងម៉ាកហុិយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ2AU-6447បើកបរតាមបណ្តោយផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំទ្វាររថយន្តត្រាយតុនខាងមុខខាងឆ្វេងបណ្តាលកំពិតខូចខាតយ៉ាងដំណំចំណែករថយន្តហុីយ៉ាន់ដាយខូចខាតផ្នែកខាងមុខតិចតួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញក្រុងបាមនចុះមកដល់បានឲ្យភាគីទាំងសខាងសម្របសម្រួលដោយភាគីរថយន្តហុីយ៉ាន់ដាយចេញថ្លៃជួសជុលឲ្យ រថយន្តត្រាយតុនស្អាតឡើងវិញដើម្បីចញ្ចប់រឿង៕
រថយន្តស៊េរូទំនើប ម៉ាកត្រាយតុង បើកចេញពីភូមិគ្រិះ ត្រូវរថយន្តហុីយ៉ាងដាយបុករងការខូចខាត រថយន្តស៊េរូទំនើប ម៉ាកត្រាយតុង បើកចេញពីភូមិគ្រិះ ត្រូវរថយន្តហុីយ៉ាងដាយបុករងការខូចខាត Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:53:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.