មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបែនដឹកដី មិនគោរពភ្លើងស្តុប ត្រូវរថយន្តព្រូស បុកចំពាក់កណ្តាលខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖​ រថយន្តបែនដឹកដីមួយគ្រឿង បើកមិនគោរពភ្លើងស្តុប ត្រូវបានរថយន្តព្រូសបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងដែលមិនបង្កឲ្យអ្នករងតបួស ។

ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតនៅក្នុងសង្កាត់​មនោរម្យ​ ខណ្ឌ៧មករា​។
loading...
សង្ស័យស្រវឹងស្រា បេីករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ ដាច់ការឡេទៅមុខលែងរួច

រថយន្ដហុីយ៉ាន់ដាយ ដឹកទំនិញបុកម៉ូតូអូសជាង ១០០មែត្រ ស្លាប់បុរសម្នាក់ភ្លាមៗ

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0446​ បេីកបរតាមបណ្ដោយផ្លូវ​ ព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង លុះមកចំណុចកើតហេតុខាងលើ ស្តុបកាណាឌីយ៉ាភ្លើងក្រហម ឃើញរាងស្រឡះគាត់ជាន់បន្ថែមល្បឿន ត្រូវបានរថយន្តព្រូសពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ​ 2AQ-8017 មួយគ្រឿងទៀត​ បើកបរដោយបុរសជនជាតិចិន និងមិត្តភក្តិទិសដៅពីលិចទៅកើត​ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចាប់ហ្វ្រាំងមិនទាន់បុករថយន្តធុនបែនដឹកដីយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុ​ ក៏មានតំណាងខាងរថយន្តដឹកដី បានមកដល់ធ្វើការចរចាជាមួយនឹងភាគីជនជាតិចិន ព្រមព្រៀងសងសំណងទៅឲ្យខាងរថយន្តជនជាតិចិនចំនួន ២០០ ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។
បើករថយន្តបែនដឹកដី មិនគោរពភ្លើងស្តុប ត្រូវរថយន្តព្រូស បុកចំពាក់កណ្តាលខ្ទេចមួយកំណាត់មុខ បើករថយន្តបែនដឹកដី មិនគោរពភ្លើងស្តុប ត្រូវរថយន្តព្រូស បុកចំពាក់កណ្តាលខ្ទេចមួយកំណាត់មុខ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:45:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.