មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្ដហុីយ៉ាន់ដាយ ដឹកទំនិញបុកម៉ូតូអូសជាង ១០០មែត្រ ស្លាប់បុរសម្នាក់ភ្លាមៗ


ភ្នំពេញ៖ រថយន្ដហិីុយ៉ាន់ដាយដឹកទំនិញសំពេញសំពោងមួយគ្រឿងបើកបរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូបុរសម្នាក់អូសជាង១០០ម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាមភ្លាមៗ នៅកន្លែងកើតហេតុ ។

ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៩ និង ០០ នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រចំនុចមុខក្លោងទ្វាវត្តហាភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ពិសិដ្ឋ សាមី ភេទប្រុ ស អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើតឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តវែង ស្នាក់នៅបន្ទប់ជួល នៅម្តុំរោងចក្រកាណាឌីយ៉ាខណ្ឌពោធិ៍សែនជ័យ ។
loading...
សង្ស័យស្រវឹងស្រា បេីករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ ដាច់ការឡេទៅមុខលែងរួច

បើករថយន្តបែនដឹកដី មិនគោរពភ្លើងស្តុប ត្រូវរថយន្តព្រូស បុកចំពាក់កណ្តាលខ្ទេចមួយកំណាត់មុខ

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានត្រលប់មកលេងកូននៅឯស្រុកកំណើតរបស់ប្រពន្ធគាត់នៅស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY- 6204 លុះដល់ចំនុចកើតហេតុជនរងគ្រោះបាន បត់ឆ្លងផ្លូវបម្រុងទៅផ្លូវទំនប់៧មករា ស្រាប់តែពេលនោះក៏ត្រូវបានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញសំពេញសំពោង ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2AY-4350 បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតបានជ្រុលចង្កូតទៅ បុកម៉ូតូពេញទំហឹង រួចអូសជាង១០០ម៉ែត្របណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបង្កខាងលើបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរ ណ៍ខណ្ឌដង្កោ ចុះទៅដល់កន្លែងកើត ហេតុ រួចទាក់ទងសមត្ថកិច្ចជំនាញចរាច រណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាម ផ្លូវច្បាប់នៅពេលក្រោយ ។ ដោយឡែកសពសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
រថយន្ដហុីយ៉ាន់ដាយ ដឹកទំនិញបុកម៉ូតូអូសជាង ១០០មែត្រ ស្លាប់បុរសម្នាក់ភ្លាមៗ រថយន្ដហុីយ៉ាន់ដាយ ដឹកទំនិញបុកម៉ូតូអូសជាង ១០០មែត្រ ស្លាប់បុរសម្នាក់ភ្លាមៗ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:24:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.