មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

កសិករជាច្រើនគ្រួសារ ចាប់ផ្តើមដាំអំពៅស្ករឡើងវិញ ខណៈទឹកមិនទាន់ជន់លិច

កណ្តាល៖ កសិករមួយចំនួន នៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដែលប្រកបមុខរបរជាអ្នកដាំអំពៅលក់ គឺពោពេញទៅដោយទឹកមុខញញឹមញញែម សប្បាយរីករាយ ព្រោះកាលដើមឆ្នាំអំពៅដែលពួកគាត់ដាំ ទទួលបានទិន្និផលខ្ពស់ ហើយតម្លៃនៅលើទីផ្សារ ក៏លក់បានថ្លៃគួរសម ទើបឥឡូវពួកគាត់សម្រេចដាក់ដាំដុះបន្តទៀត។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
លោក ឡេង សួរ មានអាយុ៦៥ឆ្នាំ អ្នកដាំអំពៅម្នាក់ រស់នៅក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានរៀបរាប់ថា គាត់បានចាប់ដាក់ដាំដំណាំអំពៅនេះជាង២០ឆ្នាំមកហើយ ព្រោះវាមិនសូវថ្នាំពលធ្វើឱ្យប៉ះពាល់សុខភាពរបស់គាត់ គ្រាន់តែពិបាក់ថែរទាំបោចស្មៅលើករងសកសន្លឹកជាដើម គ្រាន់តែប្រើប្រាស់ដើមទុនច្រើនបន្តិច។
គាត់បន្តថា ការដដាំអំពៅនេះដំបូងយើងភ្ជួរដីទុកពីរទៅបីត្រឡប់សិន រួចបណ្តុះពូជ ដោយប្រើរយៈពេលជាង២ខែ បើសិនការលូតលាស់បានល្អ អាចយកមកដាំ គឺយើងចាប់ផ្តើមធ្វើដី ដោយជួលត្រាទ័រវ៉ៃដីទុក១៥ថ្ងែ ទើបយកគោយន្តធ្វើរង ហើយចាប់ផ្តើមដាំ ហើយស្រោចទឹកទៅតាមអាកាសធាតុបើសិនមានភ្លៀងធ្លាក់មួយសប្តាហ៍ទៅពីរសប្តាហ៍ទើបស្រោចទឹកមួយដងជាការស្រាច។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ទន្ទឹមនិងនោះនៅចន្លោះពី៧ទៅ៩ខែ ទើបអាចប្រមូលផលបាន ដោយផ្អែកលើបច្ចេកទេសនៃការរៀបចំដីធ្វើរង ហើយក៏ទាមទារអោយអាកាសធាតុអំណោយផលផងដែរ ហើយត្រូវការចំណាយលុយថ្នាំដង្កូវបន្តិចដែរ ថែមទាំងមានឡាយជី។ គាត់បានបញ្ចាក់ថា សព្វថ្ងៃគាត់បានដាំអំពៅនៅលើទំហំដីប្រហែល៤៦អាដែល អាចដាក់ដាំអំពៅចន្លោះពី៦ពាន់គមទៅ៧ពាន់គមឯណ្ណោះ។
រថយន្តឡិចសុីស បើកឆ្លងផ្លូវ ត្រូវរថយន្តម៉ាស្តារបុកពេញទំហឹង ខូចខាតយ៉ាងដំណំ


សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
កាលពីដើមឆ្នាំគាត់ប្រមូលផលអំពៅសម្រាប់ទំហំដី៤៦អានេះ ដែលអំពៅ៧ពាន់គមបានប្រាក់ជាង១០លានរៀលដែរ បើគិតថ្លៃកម្លាំងពលកម្មសោរហ៊ុយស្រដាប្រេងសាំងផ្សេងៗ គាត់ទទួលបានប្រាក់ចំណេញចន្លោះពី៥ទៅ៦លានរៀលផងដែរ៕
កសិករជាច្រើនគ្រួសារ ចាប់ផ្តើមដាំអំពៅស្ករឡើងវិញ ខណៈទឹកមិនទាន់ជន់លិច កសិករជាច្រើនគ្រួសារ ចាប់ផ្តើមដាំអំពៅស្ករឡើងវិញ ខណៈទឹកមិនទាន់ជន់លិច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:48:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.