មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តព្រូសលឿនដូចហោះ រេចង្កូតឡេីងសួនច្បារចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើង ១ដើមបាក់រាបដល់ដី

ភ្នំពេញ÷ បុរសម្នាក់បេីករថយន្ត តូយ៉ូតាព្រូសមួយគ្រឿងលឿនដូចហោះ បានរេចង្កូតឡេីងសួនពុះចែកផ្លូវទៅបុកនឹងបង្គោលភ្លើងមួយដើមបាក់រៀបដល់ដី រថយន្តមិនទាន់អស់ល្បឿន ធ្លាក់មកផ្លូវម្ខាងទៀត ប្រមាណ ៥០ម៉ែត្រ ទៅមុខលែងរួច តែសំណាងល្អមិនមាននរណាម្នាក់របួសនោះទេ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ២ នឹង ៣០នាទីយប់ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ចំណុចជិតផ្ទះស្រាបៀរ ក្នុងសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។
loading...

តោះយើងនាំលៀកអ្នកនាងទៅស្គាល់ ប្រាសាទមេបុណ្យខាងលិច ទៀត

តោះយើងនាំលោកអ្នកនាងមកស្គាល់៖ ប្រាសាទមេបុណ្យខាងកើត

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BC-7660 ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំនុចកើតហេតុខាងលើ បានរេចង្កូតឡើងសួនច្បារចែកផ្លូវ ហោះទៅបុកបង្គោលភ្លើងបាក់ ១ដើម រថយន្តមិនទាន់អស់ល្បឿន ឆ្លងមកម្ខាងផ្លូវ ប្រមាណ ៥០ម៉ែត្រ វិលមួយជុំ ផ្ទុះពោង និងខ្ទេចផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់រថយន្តទុកឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្តព្រូសលឿនដូចហោះ រេចង្កូតឡេីងសួនច្បារចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើង ១ដើមបាក់រាបដល់ដី បើករថយន្តព្រូសលឿនដូចហោះ រេចង្កូតឡេីងសួនច្បារចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើង ១ដើមបាក់រាបដល់ដី Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.