មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេក ខ្វះការប្រុងប្រយ័ត្ន រេចង្កូតឡើងសួនចែកផ្លូវ ជ្រុលទៅបុកស្លាកផ្សាយពាណិតជ្ជកម្ម បន្តទៅបុកបង្គោលភ្លើងមួយដើមទៀត ទៅមុខលែងរួច


ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង រេចង្កូតឡើងសួនចែកទ្រូងផ្លូវជ្រុលទៅបុកស្លាក ផ្សាយពាណិជ្ជកម្មបាក់រៀបដល់ដី រថយន្តមិនទាន់អស់ល្បឿន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ទ្រេតអស់មួយដើម រថយន្តកល់ទ្រូងផ្លូវទៅមុខលែងរួច។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង ៨ នឹង ១០ នាទី ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
loading...
បើករថយន្តហាយលេនឌ័រលឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ បាក់មួយកង់ ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿង កំពុងធ្វើដំណើរតាមដងផ្លូវ រងរបួសធ្ងន់ម្នាក់

តាមសាក្សីឃើញហេតុការណ៍បានដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត ក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពណ៌តៃតង ពាក់ស្លាកលេខ ភ្នំពេញ 5A-1465 តាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បួង បោះពួយយ៉ាងលឿន លុះមកដល់មុខ ធនាគារឯកទេសឌីជីប៊ី រថយន្តក៏រេចង្កូតមកខាងឆ្វេងដៃឡើងសួនចែកផ្លូវ ហើយជ្រុលទៅបុក ប៉ាណូផ្សាយពាណិជ្ជកម្ម បាក់អស់មួយដើម រថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើមទៀត ចំណែករថយន្តខូចខាតបន្តិចបន្ទូច ផ្នែកខាងឆ្វេង សំណាងល្អមិនមាននាក់រងរបួស។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល រាជធានីភ្នំពេញ ស្ទូចរថយន្ត យកទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្តលឿនពេក ខ្វះការប្រុងប្រយ័ត្ន រេចង្កូតឡើងសួនចែកផ្លូវ ជ្រុលទៅបុកស្លាកផ្សាយពាណិតជ្ជកម្ម បន្តទៅបុកបង្គោលភ្លើងមួយដើមទៀត ទៅមុខលែងរួច បើករថយន្តលឿនពេក ខ្វះការប្រុងប្រយ័ត្ន រេចង្កូតឡើងសួនចែកផ្លូវ ជ្រុលទៅបុកស្លាកផ្សាយពាណិតជ្ជកម្ម បន្តទៅបុកបង្គោលភ្លើងមួយដើមទៀត ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:55:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.