មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តហាយលេនឌ័រលឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ បាក់មួយកង់ ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿង កំពុងធ្វើដំណើរតាមដងផ្លូវ រងរបួសធ្ងន់ម្នាក់


ភ្នំពេញ÷ បុរសម្នាក់រួមដំណើរនិងបុរស ៣ នាក់ទៀត បើករថយន្តហាយលេនឌ័រមួយគ្រឿង ចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកក្បាលព្រួយពុះចែកទ្រុងផ្លូវបណ្តាលបាក់អស់មួយកង់ ខ្ទាតមកកណ្តាលផ្លូងវទៅប៉ះនឹងម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នា ដួលបោកនឹងថ្នល់រងរបួសធ្ងន់។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ២០នាទីយប់ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុច មុខក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ តាមបណ្តោយព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
loading...
តាប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងបុរសបីនាក់ទៀត បើករថយន្តមួយគ្រឿង ម៉ាកហាយលេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-4474 ចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលក្បាលព្រួញចែកទ្រូងផ្លូវ មួយកង់ ខ្ទាតមកកណ្តាលផ្លូវ ទៅប៉ះនឹងម៉ូតូមួយគ្រឿង ម៉ាកស្មាកវី ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-8911 ជិះដោយបរុសម្នាក់ ទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូង បណ្តាលឲ្យដួលបោកនឹងថ្នល់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿង បានជ្រុលទៅមុខប្រមាណជិត ១០០ម៉ែត្រ ដាច់កាឡេកង់ខាងមុខខាងឆ្វេង ទៅមុខលែងរួច បន្ទាប់មកអ្នកបើបរ និងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អស់។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ជជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បើករថយន្តហាយលេនឌ័រលឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ បាក់មួយកង់ ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿង កំពុងធ្វើដំណើរតាមដងផ្លូវ រងរបួសធ្ងន់ម្នាក់ បើករថយន្តហាយលេនឌ័រលឿនដូចហោះ ជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ បាក់មួយកង់ ខ្ទាតទៅប៉ះម៉ូតូមួយគ្រឿង កំពុងធ្វើដំណើរតាមដងផ្លូវ រងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:40:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.