មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តតូយូតាព្រូសមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាច្រង៉ាង រងរបួសធ្ងន់ស្ត្រីម្នាក់


ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តតូយូតាព្រូសមួយគ្រឿង លក្ខណៈគ្រួសារមានប្រុសមានស្រី ក្មេងចាស់ លឿនពេក ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ ២កង់ រថយន្តក្រឡាប់ផ្ងាជើងឡើងលើ និងរងរបួសស្ត្រីម្នាក់ធ្ងន់។
ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
ហេតុការណ៍នេះកើតឡើងកាលពីវេលា ១១ នឹង ៤០នាទីយប់ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បះ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។
loading...

តាមប្រភពព៌មានពីកន្លែងកើហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-3550 បើកបរជាលក្ខណៈគ្រួសារ ប្រុសស្រីក្មេចាស់ ៤-៥នាក់ ធ្វើដំណើរចុះពីលើស្ពានអាកាសក្បាលថ្នល់ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ បណ្តាលអោយស្ត្រីម្នាក់រងរបួសដៃម្ខាងធ្ងន់ ត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តក្រឡាប់ផ្ងាជើងច្រង៉ាង និងខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើយហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ខជំនាញចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តតូយូតាព្រូសមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាច្រង៉ាង រងរបួសធ្ងន់ស្ត្រីម្នាក់ បើករថយន្តតូយូតាព្រូសមិនប្រយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាច្រង៉ាង រងរបួសធ្ងន់ស្ត្រីម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.