មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តស៊េរីទំនើបម៉ាក range rover បើកលឿនពេកមិនប្រយ័ត្ន ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ រថយន្តដាច់កាឡេកង់ទៅមុខលែងរួច

ភ្នំពេញ៖ ជនជាតិចិនមួយក្រុមបើករថយន្តស៊េរីទំនើបម៉ាក range rover មួយគ្រឿងមិនប្រយ័ត្ន ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ ១កង់ រថយន្តបង្កដាច់កាឡែកង់មុខ និងខ្ទេចកាង រងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង ១២ នឹង ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ១៨២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្នុងឧិកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន ឯករាជ្យជាតិ សូមប្រសិទ្ធិពរជ័យ បវរមហារប្រសើរជូនដល់អស់លោកអ្នកនាង ធ្វើដំណើរទៅស្រុកកំណើត សូមជួបប្រទះតែនឹងសេចក្តីសុខ និងសេចក្តីចម្រើនកុំបីឃ្លៀងឃ្លាតឡើយ
loading...
យោងតាមប្រភពព័ត៌មានពីអ្នកដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ និងឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា ដំបូងរថយន្តបង្កស៊េរីទំនើបម៉ាក range rover ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6299 បើកបរដោយបុរសជនជាតិចិន រួមដំណើរដោយជនជាតិដូចគ្នាមានប្រុសមានស្រី ៥នាក់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ មានការធ្វេសប្រហែស ក៏ជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់ ១កង់ រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេង រួមទាំងខ្ទេចកាង និងផ្ទុះពោង បែកកញ្ចករងការខូចខាតយ៉ាងដំណំ សំណាងល្អដែរ ដែលហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួស ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយពេលកើតហេតុភ្លាមៗ ជនជាតិចិនទាំងនោះបានព្យាយាមគេចចេញពីកន្លែងកើតហេតុបាត់អស់ ដោយបន្សល់ទុករថយន្តបង្កឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមក្រោយ៕
រថយន្តស៊េរីទំនើបម៉ាក range rover បើកលឿនពេកមិនប្រយ័ត្ន ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ រថយន្តដាច់កាឡេកង់ទៅមុខលែងរួច រថយន្តស៊េរីទំនើបម៉ាក range rover បើកលឿនពេកមិនប្រយ័ត្ន ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ រថយន្តដាច់កាឡេកង់ទៅមុខលែងរួច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.