បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកម៉ូតូសង់ក៉ូរ៉េ ផ្លោងបុរសម្នាក់ទៅបោកផ្ទប់នឹងរថយន្តម៉ាស្តារ បែកក្បាលស្លាប់ម្នាក់របួសធ្ងន់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកម៉ូតូសង់ក៉ូរ៉េ ផ្លោងបុរសម្នាក់ទៅបោកផ្ទប់នឹងរថយន្តម៉ាស្តារ បែកក្បាលស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android


ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហាយលេនឌ៍រមួយគ្រឿង លឿនដូចហោះរេចង្កូតទៅបុកម៉ូតូសង់កូរ៉េមួយគ្រឿង ជិះដោយបុរសពីរបនាក់ផ្លោងទៅបោកផ្ទប់នឹងកញ្ចក់រថយន្តម៉ាកស្តារមួយគ្រឿង បែកក្បាលស្លាប់ភ្លាមៗម្នាក់ និងម្នាក់ទៀតរងបួសធ្ងន់ ចំណែកម៉ូតូផ្លោងទៅចូលក្រោមរថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងទៀត បើកមកពីរក្រោយរថយន្តម៉ាស្តារកល់ជាប់ទៅមុខលែងរួច ឯរថយន្តបង្កបើករត់ជិត ១០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចចាប់បានមកវិញ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៨ នឹង ៣០នាទីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចខាងលិចផ្សារបឹងបៃតង ១ តាមបណ្តោយផ្លូវសម្តេចជាសុីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សត្វគោមួយក្បាល ដើរប៉ះបង្គោលភ្លើងបំភ្លឺផ្លូវ ឆក់ដួលប្រកាច់ងាប់ភ្លាមៗ

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ បើកឆ្លងផ្លូវ ត្រូវរថយន្តស្តារិុចបុកដាក់ស្លាកលេខ
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហាយលេនឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2X-8587 ទិសដៅពីកើតទៅលិច លឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1K-5178 ជិះដោយបុរសពីរនាក់ ទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើត ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះម្នាក់ផ្លោងទៅបោកផ្ទប់នឹងកញ្ចក់ខាងមុខរថយន្ត ម៉ាកម៉ាស្តារមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-9309 ធ្វើដំណើរទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើត បែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូផ្លោងទៅចូលក្រោមរថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿង ម៉ាក FUSO ក្បាលពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1615 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាមកពីក្រោយរថយន្តម៉ាស្តារ កល់ជាប់កង់ខាងមុខទៅលែងរួច ភ្លាមៗនោះម្ចាស់រថយន្តបង្កព្យាយាមបើករត់បានប្រមាណជិត ១០០ម៉ែត្រ ត្រូវសមត្ថកិច្ចចាប់បានរថយន្តបង្ក និងអ្នកបើកបរបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌសែនសុខសួនាំភ្លាមៗ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ ដើម្បិធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកម៉ូតូសង់ក៉ូរ៉េ ផ្លោងបុរសម្នាក់ទៅបោកផ្ទប់នឹងរថយន្តម៉ាស្តារ បែកក្បាលស្លាប់ម្នាក់របួសធ្ងន់ម្នាក់ បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកម៉ូតូសង់ក៉ូរ៉េ ផ្លោងបុរសម្នាក់ទៅបោកផ្ទប់នឹងរថយន្តម៉ាស្តារ បែកក្បាលស្លាប់ម្នាក់របួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:30:00 PM Rating: 5

No comments:

Powered by Blogger.