មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុកម៉ូតូជាប់ក្រោមរថយន្ត បើករត់អូសរាប់រយម៉ែត្រ រងរបួសធ្ងន់ប្តីប្រពន្ធពីរនាក់

ភ្នំពេញ÷ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចសុីស RX-470 មួួយគ្រឿង ជ្រុលទៅបុកម៉ូតូមួួយគ្រឿង ជិះដោយប្តីប្រពន្ធពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ រថយន្តបង្កព្យាយាមបើករត់ទាំងម៉ូតូជាប់ក្រោម រថយន្តអូសរាប់រយម៉ែត្រ ត្រូវបានអ្នកឃើញហេតុការនាំគ្នាដេញចាប់បានរថយន្តបង្ក និងអ្នកបើកបរ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ហេតុការណ៍ការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨ នឹង ៤០នាទីយប់ ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១៩ ស្តិតនៅតាមបណ្តោយផ្លូវ ១៩៦៦ កែងផ្លូវ ១៩១៥ ក្បែរនឹងភោជនីយដ្ឋានរស្មីបឹងកក់ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
loading...


បើករថយន្តស៊េរីទំនើប 570 ស្លាកលេខ ខេមរៈភូមិន្ទ បោះពួយទៅបុកខឿនឡើងលើសួនច្បារ ហោះទៅបុកបង្គោលស្លាកប៉ាណូពេញទំហឹង រងរបួសធ្ងន់បុរសម្នាក់

នគរបាលខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបចោរឆក់យ៉ាងសកម្ម ឃាត់ខ្លូនជនសង្ស័យប្រុសស្រី ៧នាក់ជាបន្តបន្ទាប់

តាយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួួយគ្រឿងម៉ាកឡិចសុីស RX-470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M--3878 តាមបណ្តោយផ្លូវ ១៩៦៦ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ កែងនឹងផ្លូវ ១០១៥ បានជ្រុលចង្កូតទៅបុកម៉ូតូមួយឡគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-1878 ជិះដោយប្តីប្រពន្ធពីរនាក់ ស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលអោយជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យេរស្មី បញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់ទាំងម៉ូតូជាប់នៅក្រោមរថយន្តអូសរាប់រយម៉ែត្រ មកដល់ផ្លូវបេតុងច្រកចូលសាលាវិចត្រសិល្បះ កែងនឹងផ្លូវឩកញ្ញាម៉ុងរិទ្ធី ត្រូវបានអ្នកឃើញហេតុការណ៍នេះដេញចាប់បានទាំងរថយន្ត និងឃាត់ខ្លួនអ្នកបើកបរទុកឲ្យសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ រួចយកអ្នកបើកបរចូលក្នុងថយន្តបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីសួរនាំភ្លាមៗ។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ចំណែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុកម៉ូតូជាប់ក្រោមរថយន្ត បើករត់អូសរាប់រយម៉ែត្រ រងរបួសធ្ងន់ប្តីប្រពន្ធពីរនាក់ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចសុីស 470 បុកម៉ូតូជាប់ក្រោមរថយន្ត បើករត់អូសរាប់រយម៉ែត្រ រងរបួសធ្ងន់ប្តីប្រពន្ធពីរនាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:28:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.