មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នគរបាលខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបចោរឆក់យ៉ាងសកម្ម ឃាត់ខ្លូនជនសង្ស័យប្រុសស្រី ៧នាក់ជាបន្តបន្ទាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់និងបក្ខពួកប្រុសស្រី៦នាក់ទៀតត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យធ្វើការបង្ក្រាបក្រោយពីបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្រ្តីម្នាក់បានសម្រេចរត់មកសម្ងំលាក់នៅក្នុងផ្ទះជួល​ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅចំណុចផ្ទះជួលមួយកន្កែង តាមបណ្តោយផ្លូវបេតុង ភូមិត្រថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១/មានឈ្មោះសំ រ៉ាដូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ទី២/ឈ្មោះទិត្យ វិសា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ទី៣/យ៉េន ដនពិសិទ្ធ​ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ១ ខណ្ឌសែនជ័យ។ទី៤មានឈ្មោះវ៉ាត ចាន់ចិថី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ទី៥/សាន វិច្ឆិការ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់ភូមិត្រពាំងថ្កឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ចំណែកជនសង្ស័យជាអ្នកឆក់និងនារីជាសង្សារម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ។
loading...

បើករថយន្តស៊េរីទំនើប 570 ស្លាកលេខ ខេមរៈភូមិន្ទ បោះពួយទៅបុកខឿនឡើងលើសួនច្បារ ហោះទៅបុកបង្គោលស្លាកប៉ាណូពេញទំហឹង រងរបួសធ្ងន់បុរសម្នាក់

នគរបាលខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបចោរឆក់យ៉ាងសកម្ម ឃាត់ខ្លូនជនសង្ស័យប្រុសស្រី ៧នាក់ជាបន្តបន្ទាប់

តាមសម្តីនារីជាជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់មានគ្នាស្រីៗបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកzoomer-xពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GL-0526ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ទិសដៅពីកើតទៅលិចខណះមកចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្រាប់តែលេខមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកXRពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CM-4957ជិះមកពីក្រោយបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃដែលជនរូបគាត់កំពុងនិយាយបានសម្រេចរួចជិះគេចខ្លួនបាត់។ភ្លាមៗនោះរូបគាត់ទំនាក់ទំនងទៅមិត្តភក្តិជួយទំនាក់ទំនងទៅសមត្ថកិច្ចផងបន្ទាប់មកមិត្តភក្តិបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ភ្លាមៗនោះលោកវីរសេនីយ៍ឯក យឹម សារ៉ាន់អធិការនគរបាលខណ្ឌសែនជ័យបានកំណត់មុខសញ្ញាជនសង្ស័យ និងស្រាវជ្រាវបានប្រពន្ធ័ទូរសព្ទ័ ជនរងគ្រោះ បានបញ្ជាកម្លាំងឲ្យចុះមកទីតាំងកន្លែងជនសង្ស័យសម្ងំលាក់ខ្លួន ភ្លាមៗ​និងឲ្យជនរងគ្រោះចង្អុលបង្ហាញទីតាំងជនសង្សយ័លាក់ខ្លួនក្រោយពីបានជនរងគ្រោះបង្ហាញរួចហើយកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានសកម្មភាពឆក់បានភ្លាមៗ និងបន្តទៅចាប់បក្ខពួកប្រុសស្រី៦នាក់ទៀតនិងបន្តទៅ ឆេកឆេកន្លែងជនសង្ស័យស្នាក់នៅដកហូតបានសម្ភារះដូចជាកាបូបលុយមួយចំណនួនចំនួនរួមនិងម៉ូតូចំនួន៤គ្រឿង។
សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៧នាក់រួមនិងវត្ថុតាវត្រូវបានកម្កាំងសមត្ថកិច្ខបញ្ជូនខ្លួនមកសួនាំបន្តនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យដើម្បីចាត់ការនៅតាមនិតិវី៕
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
នគរបាលខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបចោរឆក់យ៉ាងសកម្ម ឃាត់ខ្លូនជនសង្ស័យប្រុសស្រី ៧នាក់ជាបន្តបន្ទាប់ នគរបាលខណ្ឌពោធិសែនជ័យ ចុះបង្ក្រាបចោរឆក់យ៉ាងសកម្ម ឃាត់ខ្លូនជនសង្ស័យប្រុសស្រី ៧នាក់ជាបន្តបន្ទាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:47:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.