មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយស្លាប់ម្នាក់របួសម្នាក់

ភ្នំពេញ​៖​ យុវជនម្នាក់ជិះម៉ូតូឌុបគ្នាល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង ១០ នឹង ៣០នាទីយប់ ថ្ងៃទី ១០ ខែ តុលា​ ឆ្នាំ ២០១៩​ នៅចំណុចផ្លូវលេខ ២៧១ កែងផ្លូវ ៣៧១​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជនរងគ្រោះឈ្មោះ គឹម​ សីហា​ ភេទ ប្រុស អាយុ ២៣ឆ្នាំ​ ស្នាក់នៅភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ មានស្រុកកំណើត ភូមិអូរបិុះ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
loading...
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌លឿង​ សណ្តោងកន្ទុយ​ ពាក់ស្លាកលេខ ព្រះសីហនុ 4A-2369 តាមបណ្តោយផ្លូវលេខ ២៧១​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានម៉ូតូម៉ាក Nex​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1CU-4351 បេីកបរដោយយុវជនម្នាក់ និងមានយុវជនម្នាក់ទៀត រួមដេីរជាមួយធ្វេីដំណេីរមកពីក្រោយ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តពេញទំហឹង បណ្តាលឲ្យអ្នកបេីកបរស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែកម្នាក់ទៀតរងរបួសស្រាល សាក្សីបន្តថា​ ភ្លាមនោះរថយន្តកុងតឺន័រខាងលេីបានព្យាយាមបេីករត់រហូតជិតដល់ផ្សារប៉េសេទេីបនគរបាលឃាត់ជាប់។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកេីតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុ ទំនាក់ទំនងទៅនគរបាលជំនាញ មកធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារមកទទួលទៅធ្វេីបុណ្យតាមប្រពៃណី៕
ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយស្លាប់ម្នាក់របួសម្នាក់ ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយស្លាប់ម្នាក់របួសម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:08:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.