មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តហ៊ីយ៉ាន់ដាយមិនប្រយ័ត្ន ព្រលះរថយន្ត Camry ត្រង់ចំណុចស្តុបបែកជាបួន រងរបួស ៥នាក់


ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងព្រូម្នាក់ទៀត បើករថយន្តហ៊ីយ៉ាន់ដាយទ្រុងមាន់មួយគ្រឿង ជ្រុលទៅបុករថយន្ត Camry ត្រង់ចំណុចស្តុបបែកជាបួនខ្ទាតជិត ៣០ ម៉ែត្ររងរបួសប្រុសស្រីក្មេងចាស់ ៥ នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ នឹង ២០ នាទីយប់ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចប៉ុស្តិ៍ ២៤ ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរនិងព្រូរថយន្តម្នាក់ទៀត បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទ្រុងមាន់ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5493 តាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុខាងលើ ស្តុបបែកជាបួនជ្រុលចង្កូតទៅបុករថយន្ត camry ១គ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2A-7818 បើកបរដោយបុរសម្នាក់ រួមដំណើរនិងប្រុសស្រីក្មេងចាស់ចំនួន ៥ នាក់ទៀត ធ្វើដំណើរដើរតាមបណ្តោយផ្លូវសម្ដេចជាស៊ីម ទិសដៅពីលិចទៅកើត ឆ្លងមកផ្លូវឧកញ៉ាម៉ុងរិទ្ធី ចំពាក់កណ្ដាលរថយន្ត camry ពេញទំហឹងបណ្ដាលឲ្យរថយន្ត camry ខ្ទាតជិត ៣០ ម៉ែត្រ រងរបួសក្មេងចាស់ប្រុសស្រីចំនួន ៥នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈនោះតៃកុងរថយន្តហ៊ីយ៉ាន់ដាយបានរត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចឃាត់បានតែព្រូរថយន្តយកមកសួរនាំ ចំណែកតៃកុងរថយន្ត camry បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ រីឯរថយន្ត camry ខូចខាតស្ទើរទាំងស្រុង ឯរថយន្តហុីយ៉ាន់ដាយខូចខាតផ្នែកខាងមុខបន្តិចបន្តួច។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចប្រចាំការនៅគោលដៅប៉ុស្តិ៍ ២៤ម៉ោង បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង ២ គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បើករថយន្តហ៊ីយ៉ាន់ដាយមិនប្រយ័ត្ន ព្រលះរថយន្ត Camry ត្រង់ចំណុចស្តុបបែកជាបួន រងរបួស ៥នាក់ បើករថយន្តហ៊ីយ៉ាន់ដាយមិនប្រយ័ត្ន ព្រលះរថយន្ត Camry ត្រង់ចំណុចស្តុបបែកជាបួន រងរបួស ៥នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:37:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.