មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនម្នាក់ជិះម៉ូតូ ទៅបុករថយន្តកុងតឺន័រចតស្ងៀមលើចំណីផ្លូវ ពីក្រោយបែកក្បាលស្លាប់មួយរំពេច

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូស្មាក់វីមួយគ្រឿង ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងចតស្ងៀមលើចំណីផ្លូវដោយមិនដាក់ភ្លើងសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវ ពីក្រោយពេញទំហឹង បណ្ដាលឲ្យបោកក្បាលនឹងទូកុងតឺន័រស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទីយប់ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣០ ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
loading...
សពជនរងគ្រោះ ឈ្មោះម៉ែន រ៉ានីន ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន Metfone រស់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនៅវេលាម៉ោងប្រមាណ ៩យប់ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ម៉ាក FOSO ក្បាលពណ៌ខៀវ ទូរពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-7587 ចតស្ងៀមនៅលើចំណីផ្លូវនៅកន្លែងកើតហេតុ ក្នុងទិសដៅត្បូងជើង ដោយមិនបានដាក់ភ្លើងសញ្ញាសម្គាល់ឲ្យបានត្រឹមត្រូវ លុះមកដល់ម៉ោងកើតហេតុ ក៏មានមានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1-DH-3149 ទិសដៅពីត្បូងទៅជើង ជ្រុងទៅបុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹង បោកក្បាលនឹងទូរកុងតឺន័រ បែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាអាធ័ម។

សូមចុចអានព័ត៌មានថ្មីៗជាច្រើនទៀតនៅខាងក្រោម
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
យុវជនម្នាក់ជិះម៉ូតូ ទៅបុករថយន្តកុងតឺន័រចតស្ងៀមលើចំណីផ្លូវ ពីក្រោយបែកក្បាលស្លាប់មួយរំពេច យុវជនម្នាក់ជិះម៉ូតូ ទៅបុករថយន្តកុងតឺន័រចតស្ងៀមលើចំណីផ្លូវ ពីក្រោយបែកក្បាលស្លាប់មួយរំពេច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:29:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.